ព័ត៌មានទាន់ហេតុការណ៍៖

មួយ​ខែ​តុលា​ បង្ក្រាប​គ្រឿងញៀន​ជិត​៧០០ករណី​ !

ចែករំលែក៖

ភ្នំពេញ​៖ របាយការណ៍​បង្ហាញ​ថា​ ពេញមួយខែតុលា ឆ្នាំ២០១៨​ នេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦៨៤ករណី ឃាត់បានជនសង្ស័យចំនួន១,៤១៨នាក់ និងដកហូតបានថ្នាំញៀន ជាង១៥គីឡូក្រាម។

របាយការណ៍​ បង្ហាញ​ទៀតថា ក្នុងនោះរួមមាន៖ ជួញដូរ៤៣៣ករណី ឃាត់៨១០នាក់ ស្រី៨៧នាក់ ប្រើប្រាស់២៤០ករណី ឃាត់៦០៦នាក់ ស្រី៣៦នាក់ ដាំដុះ១១ករណី ឃាត់២នាក់ (ស្រី២នាក់) ក្នុងនោះ មានជនបរទេស ១៩នាក់ ស្រី៣នាក់ (ជនជាតិវៀតណាម ១២នាក់ (ស្រី២នាក់), ថៃ៣នាក់, ចិនហុងកុង១នាក់, (ស្រី), ចិនតៃវ៉ាន់១នាក់, ប៊ែលក្សិក១នាក់, កូរ៉េ១នាក់។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ សារធាតុញៀនសរុប ១៥Kg ៩២៨.៨៥g (ICE ១៤Kg ៧៤៦.០១g, WY ៤១.២៤g, Ketamine ៧៨០.៨៩g,​ MDMA ៣៦០.៧១g) កញ្ឆាស្រស់ ១២,៣០៧ ដើម និងកញ្ឆាស្ងួត១១kg៕ចេស្តា


ចែករំលែក៖