ខេត្តព្រះសីហនុ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅទល់មុខផ្សារលើ ខេត្តព្រះសីហនុ ។ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។
ចំពោះទំហំនៃការខូចខាត និងមូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង គឺមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ៕