ភ្នំពេញ ៖ លោក គង់ សត្ថារិនប្រធានការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរ ទីតាំងលក់ខោអាវ២កន្លែងដែលមានយី ហោ (លីហ្សា )ក្លែងបន្លំម៉ាករំលោភកម្ម សិទ្ធិ បញ្ញា របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ដោយរកឃើញខោអាវ កីឡាក្លែងបន្លំម៉ាកចំនួន៣២៨កំប្លេហើយនាំអ្នករត់ ម៉ូតូឌុប ដែលដឹកខោអាវយកមកចែកចាយ ឱ្យទីតាំងខាងលើទៅចង្អុលបង្ហាញឈ្មួញធំដែលនៅពីក្រោយរឿងនេះ ។
ប្រតិបត្តិការបង្ក្រាបខាងលើ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅក្បែរវត្តទួលសង្កែតូបលេខ២៨៥ផ្លូវលេខ៩០៧ ក្រុមទី២ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ១ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចអាវុធហត្ថឱ្យដឹងថា ម្ចាស់ទី តាំងទី១មានឈ្មោះ ឆូវ គន្ធី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅទីតាំងខាងលើមាន ស្រុកកំណើតនៅខេត្តកំពង់ចាម ។
បើទោះបីយ៉ាងណា ពាក់ពន្ធ័បញ្ហានេះ សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងទាំង អស់និងឃាត់ខ្លួនម្ចាស់ទីតាំងខាងលើទៅសាកសួរនៅការិយាល័យផងដែរ ដើម្បីវែកមុខមេខ្លោងដែលនៅពីក្រោយរឿងនេះ ។
ប្រភពបន្តថា មុនឈានដល់ប្រតិបត្តិ ការឆែកឆេទីតាំងលក់ខោអាវក្លែងបន្លំម៉ាក សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបាន ទទួលបណ្តឹងផ្ទាល់មាត់ពីម្ចាស់កម្មសិទ្ធិ បញ្ញា ហើយសមត្ថកិច្ចបានប្រើវិធីសាស្ត ្របន្លំធ្វើជាអ្នកកុម្ម៉ង់ទិញ ពេលអីវ៉ាន់មក ដល់ក៏ក្រសោបទាំងអស់តែម្តង ។
ប្រភពខាងលើបានបញ្ជាក់បន្ថែមថា ការឆែកឆេរទីតាំងតូបលក់យីហោលីហ្សា គឺរកឃើញ ខោអាវកីឡាម៉ាកFBចំនួន ៣២៦កំប្លេ ស្មើនឹង៣២៦អាវនិងខោ៣ ២៦។ ចំណែកទី២គឺរកឃើញខោអាវកីឡា បន្លំម៉ាក២កំប្លេ រួចនាំបុរសអ្នករត់ម៉ូតូឌុបម្នាក់ជាអ្នកដឹកខោអាវទៅឆែកទីតាំងធំដែល តែងតែចែកចាយផលិតផលក្លែងបន្លំ ម៉ាករំលោភកម្មសិទ្ធិបញ្ញា នៅផ្សារអូឡាំ ពិក ដើម្បីចាត់ការតាមនីតិវិធី ។
ពាក់ពន្ធ័នឹងបញ្ហានេះ សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសមិនបានបញ្ជាក់ព័ត៌ មានលំអិតនោះទេដោយ បញ្ជាក់យ៉ាងខ្លីថា យើងនៅបន្តរកមេខ្លោងធំក្នុងរឿងនេះ។
សូមបញ្ជាក់ថា ខោអាវកីឡាម៉ាកFB ដែលមានលោហ្គោ FFC ជារបស់សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា៕ អរុណរះ