ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីពេលម្ចាស់មិននៅ បណ្តាលឲ្យរាលឆេះផ្ទះ១ខ្នងក្លាយជាផេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង នៅវេលាម៉ោង០១និង៣០នាទី រលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ មឺន លាក់ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុហេតុ ។ ផ្ទះដែលក្លាយជាចំណីភ្លើង មានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង និងឆាបឆេះអស់សម្ភារ អង្ករចំនួន៦០គីឡូក្រាម, ប្រាក់រៀលចំនួន១០០០០០០រៀលនិងសម្ភារប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅ) ។ រថយន្តអគ្គិភ័យមិនបាន ចេញអន្តរាគមន៍នោះទេ មូលហេតុផ្ដល់ព័ត៌មានយឺតយ៉ាវ ។ ករណីខាងលើមិនបង្កឲ្យមានរងរបួសមនុស្ស ឬភ្លើងឆេះរាលដាលដល់អ្នកជិតខាងឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖