ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវរសេនីយ៍ទោ គ្រី ណារី ត្រូវបានថ្នាក់ដឹកនាំដកពីកន្លែងបង់លុយថ្លៃសេវាធ្វើលិខិតឆ្លងដែន ពាក់ព័ន្ធបដិសេធមិនទទួលយកលុយខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីធ្វើការត្រួតពិនិត្យ និងពិចារណាអំពីគោលការណ៍វិន័យរបស់អង្គភាព។ ស្ត្រីប៉ូលិសរូបនេះ បានបដិសេធមិនទទួលយកលុយខ្មែរ ក្នុងពេលស្ត្រីម្នាក់ ទៅធ្វើលិខិតឆ្លងដែន កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសម្រេចដកលោកស្រីប៉ូលិស គ្រីណារី ពីកន្លែងបង់លុយថ្លៃសេវាធ្វើលិខិតឆ្លងដែននេះ ត្រូវបានអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ហេតុការណ៍នោះ បានកើតឡើង នៅកន្លែងធ្វើលិខិតឆ្លងដែន នៅផ្សារ អេអន ទី២ ហើយត្រូវបានស្ត្រីអ្នកទៅធ្វើលិខិតឆ្លងដែន ថតបង្ហោះហ្វេសប៊ុក៕


ចែករំលែក៖