ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០១៨ នគរបាលខេត្តព្រះសីហនុបញ្ជូនជនសង្សយ័ចំនួន៣នាក់ដែលលួចកាច់ ក ម៉ូតូទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោស ក្នុងនោះ មានជនសង្សយ័ម្នាក់ធ្វើសកម្មភាពដោយប្រើប្រាស់ឯកសណ្ឋានជានគរបាលជាតិ និងប្រើប្រាស់អាវុធខុសច្បាស់ផងដែរ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនព្រហ្មទណ្ឌបញ្ជាក់ថា ក្រុមនេះធ្លាប់ធ្វើសកម្មភាព រួមមាននៅថ្ងៃទី១៧ វិច្ឆិកា២០១៨ វេលា៤និង៣០នាទី ទៀបភ្លឺ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ធ្វើសកម្មភាពលួចម៉ូតូ អាសង់ ១២៥ ឆ្នាំ២០១៨ ពណ៌ខ្មៅ អត់ស្លាកលេខ ហើយកាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០១៨ កាច់កម៉ូតូម៉ាក zommer X ពណ៍ក្រហម នៅ ភូមិ២ សង្កាត់លេខ២ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឈិន ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់តាក់សុី ទី២ឈ្មោះ សែម ចាន់ធូរ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣ ឈ្មោះ គីម ថានិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាអ្នកពាក់ឯកសណ្ឋានគរបាលខុសច្បាប់) រស់នៅភ្នំពេញ។
សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើមម៉ាក រ៉ូឡូ គ្រាប់កាំភ្លើង២គ្រាប់ ខោអាវឯកណ្ឋាននគរបាលជាតិមួយឈុត ដែកកាច់សោកម៉ូតូមួយកំផ្លេ និងម៉ូតូ២គ្រឿង ៕ ឆ្លាម សមុទ្រ