ព័ត៌មានទាន់ហេតុការណ៍៖

ចិនជំរុញឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាទីក្រុងនៅកោះតៃវ៉ាន់ ដែលទើបតែឈ្នះឆ្នោត

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងជំរុញទំនាក់ទំនងកាន់តែប្រសើរឡើង ជាមួយបណ្តាទីក្រុង នៅកោះតៃវ៉ាន ក្រោយពេលគណបក្សកាន់អំណាច DPP បរាជ័យនៅក្នុងការបោះឆ្នោត ឃុំ សង្កាត់ ។

ការបោះឆ្នោត កន្លងមក បានបង្ហាញពីការបរាជ័យយ៉ាងខ្លាំងរបស់គណបក្សកាន់អំណាច DPP ចំពោះគណបក្សប្រឆាំង KMT ។ តាមលទ្ធផល គណបក្ស DPP បានចាញ់នៅក្នុងទីក្រុង ចំនួន១៣នៅកោះនេះ ។ ជាមួយ និងលទ្ធផលទាំងនោះបានជំរុញឲ្យប្រធាន គណបក្ស គឺប្រធានាធិបតី Tsai Ing-wen សម្រេចលាលេងពីដំណែង ។

រដ្ឋាភីបាលចិន បានជំរុញឲ្យបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយ បណ្តាទីក្រុង ដែលទើបតែទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ។ ទំនាក់ទំនងរវាងចិន និង កោះតៃវ៉ាន ធ្លាក់នៅក្នុងស្ថានភាពអាក្រក់បំផុត គឺក្រោយពេលលោកស្រីTsai Ing-wen ជាប់ឆ្នោត កាន់អំណាចដឹកនាំកោះតៃវ៉ាន ។ រដ្ឋាភីបាលចិនបានប្រកាសថា ជាមួយ និងលទ្ធផលបោះឆ្នោតខាងលើបង្ហាញយ៉ាងច្បាស់ ពីការចងបានរបស់ពលរដ្ឋតៃវ៉ាន នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ក្រោយបរាជ័យ ក្នុងការបោះឆ្នោត ឃុំ សង្កាត់ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងមុខមុខតំណែង ជាប្រធានបក្សកាន់អំណាច គឺបក្សអភិវឌ្ឍប្រជាធិបតេយ្យ ហៅកាត់ ((DPP) ក្រោយពីបក្សគាំទ្រឯករាជ្យ បានយកឈ្នះ សំឡេងគាំទ្រដ៏ច្រើន នៅក្នុងពេលបោះឆ្នោត ពាក់កណ្តាលអាណត្តិ ដែលនេះក្តីសង្ឃឹមរបស់លោកស្រី សម្រាប់ការបោះឆ្នោតឡើងវិញ នៅពេលអនាគត ។

លោកស្រី Tsai បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មានថា “ក្នុងនាមជាប្រធានបក្សកាន់អំណាច ខ្ញុំ និងទទួលយក ការទទួលខុសត្រូវទាំងស្រុង សម្រាប់លទ្ធផលនៅថ្ងៃនេះ ដែលបានមកពីការបោះឆ្នោត នៅក្នុង ស្រុក ” ។

“ខ្ញុំលាលែង ជាប្រធាន DPP ។ កិច្ចប្រឹងប្រែងរបស់យើង មិនទាន់គ្រប់គ្រាន់ ហើយយើងសូមឲ្យអ្នកគាំទ្រ របស់យើងទាំងឡាយ ប្រឆាំង និងយើងចុះ ។ ខ្ញុំចង់បង្ហាញពីការសុំទោស ដ៏ជ្រាលជ្រៅបំផុត អំពីយើង” ។

ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបរាជ័យរបស់គណបក្ស DPP ហើយចាត់ ទុកថាបរាជ័យនេះបានបង្ហាញថាប្រជាជនតៃវ៉ាន់ចង់បានទំនាក់ទំនងសន្តិភាពជាមួយចិន ។ ការិយាល័យចិនទទួលបន្ទុកកិច្ចការ តៃវ៉ាន់បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖«លទ្ធផលបោះឆ្នោតនៅពេលនេះ បានបង្ហាញយ៉ាងច្បាស់

ថាប្រជាជនតៃវ៉ាន់ចង់បានទំនាក់ទំនងសន្តិភាព និងចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងជាមួយចិន…» ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីតៃវ៉ាន់ តាំងពី ឆ្នាំ ២០១៦មក លោកស្រី Tsai Ing-wen ទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងចិន មានភាពតានតឹងយ៉ាងខ្លាំង ដោយសារតែគោលជំហរចង់បានឯករាជ្យពីចិនរបស់លោកស្រី បើទោះជា ទីក្រុងប៉េកាំង ព្រមានម្ដងហើយម្ដងទៀតពីការប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ក៏ដោយ៕ ម៉ែវ សាធី


ចែករំលែក៖