ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ភរិយាលោកមេប៉ុស្តិ៍ខ្លាធំ ចែ វ៉ាន់ ចន្នី (ហៅ ច្រឹប) ជាមេខ្លោងកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនទៅវៀតណាម ល្បីពេញខេត្តរតនគិរី

ចែករំលែក៖

អ្នកខេត្តរតនគិរីបាននិយាយថា៖ បើជាតិជាស្ត្រីដ៏ខ្លាំង មានអំណាចធំជាងប្តីគឺ មានតែអ្នកស្រី វ៉ាន់ ចន្នី ហៅ ចែច្រឹប។ ប្តីជាមេវរៈការពារព្រំដែនលេខ១០២ ប៉ុស្តិខ្លាធំ តែភរិយារកសុីបទល្មើសឈើផង អោយប្តីចេញមុខការពារផង លក្ខណះមានសារជាតិ«ឆ្នាំងណាគ្របហ្នឹង» គឺពួកគាត់បានមូលមតិគ្នាជាឯកច្ឆ័ននិងមុខរបរបំផ្លាញព្រៃឈើ ក្លាយជាជនដ៏មានសេដ្ឋកិច្ចតាមរយៈមុខរបរនេះ ពិសេសមានគុណសម្បត្តិជាមួយ អាជ្ញាធរ សមត្ថកិច្ច ជំនាញគ្រប់ស្ថាប័នលើការបន្តក់ប្រភពចំណូលនៃបទឧក្រិដ្ឋនេះ។

អ្នកស្រី វ៉ាន់ ចន្នី ហៅ ច្រឹប គាត់ត្រូវបានគេទទួលស្គាល់ជាមនុស្សហ៊ានបំផុតក្នុងមុខរបរកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី កើតមានជាប្រចាំរៀងរាល់រដូវ មានករណីបង្ក្រាបកាន់តែញឹកញាប់ សកម្មភាពដឹកជញ្ជូនឈើរបស់គាត់កាន់តែរីកដុះដាលរកចំណូលកាន់តែបានខ្ពស់ ហ៊ានដឹករហូតដល់ប្រភេទជាឈើមូលកាប់ថ្មីៗ ដឹកជញ្ជូនទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រែង ។ ដោយឡែកសមត្ថកិច្ច អាជ្ញាធរ ជំនាញដ៏រាប់កញ្ឆេរវិញ មានតែជួយលាក់បាំង ផ្តល់ព័ត៍មាន ប្រយោជន៍បញ្ជៀសដល់ការបង្ក្រាបនេះជាដើម។

និយាយរួមមានន័យថា៖ ចែច្រឹប គាត់ជាឈ្មួញមុខដដែលៗ ចំពោះសមត្ថកិច្ចយកលុយគាត់ ការពារគាត់ សមគំនិតជាមួយគាត់ បើកភ្លើងខៀវអោយគាត់ ….សុទ្ធតែជាមនុស្សដដែលរហូតហ្នឹង។
អាជ្ញាធរខេត្តក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាប្រធានអង្គភាពលោកមេប៉ុស្តិខ្លាធំ មេត្តាពិនិត្យពិចារណាផង បើគាត់ជាមេសមត្ថកិច្ច ហើយបើកច្រកអោយភរិយា ការពារមុខរបរល្មើសច្បាប់កាប់បំផ្លាញឈើយ៉ាងនេះ អាចប្រឈមនិងផ្លូវច្បាប់ក្នុងកម្រិតណា..?

មួយរយៈនេះចែច្រឹបបំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរ ដឹកជញ្ជូនឈើទៅប្រទេសវៀតណាមដូចហែកឋិន ទាំងតាមទឹក និងផ្លូវគោក រហូតដល់ករណីនេះត្រូវបានប្រព័ន្ធព័ត៍មានក្នុងស្រុកផ្សព្វផ្សាយយ៉ាងទូលំទូលាយ តែមិនរំញោចសមត្ថកិច្ច អាជ្ញាធរ ជំនាញ និងថៅកែរូបនេះផងដែរមិនញញើតនិងច្បាប់ឡើយ៕


ចែករំលែក៖