ក្រុមបាតុករប្រមាណ ២៦០នាក់ត្រូវបានចាប់ខ្លួន និង ៩២នាក់ រងរបួសនៅក្នុងពេលធ្វើបាតុកម្ម ក្លាយទៅជាអំពើហិង្សា កាលពីថ្ងៃទី១ខែធ្នូនៅទីក្រុងប៉ារីស ប្រទេសបារំាង។
កាលពីថ្ងៃទី ១ខែធ្នូ ប៉ូលិសប្រឆាំងបាតុករបារាំងបានសម្រេចប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សេង ដើម្បីបំបែកហ្វូងបាតុករ «អាវលឿង» បានបង្កអំពើហិង្សា បំបែករបាំងការពារសន្តិសុខ នៅមហាវិថី Champs Elysees ក្នុងទីក្រុងប៉ារីស។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង លោក Edouard Philippe បានបញ្ជាក់ថា បានចាប់ខ្លួន មនុស្ស ១០៧នាក់ ដែលបានបង្កអំពើហិង្សា ។ ចំណែក ក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ចំនួនពលរដ្ឋដែលបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ មានរហូតដល់ទៅ២៦០នាក់ ។
ប៉ូលិសបារាំងបានបញ្ជាក់ថា ពួកគាត់សម្រចឃាត់ខ្លួនបាតុករ បង្កហិង្សាយ៉ាងខ្លាំង មានការរាលដាល់កាន់តែខ្លាំង ហើយក្រុមភេរវកម្ម និងឆ្លៀតឱកាសនោះបើកការវាយប្រហារ ។ ក្រុមបាតុករប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃនៅបារាំង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
កម្លាំងប៉ូលិស ប្រមាណ៥ពាន់នាក់រួមទាំង សន្តិសុខ បានដាក់ពង្រាយនៅទូទាំងទីក្រុងប៉ារីស នាយប់ថ្ងៃទី១ ខែធ្នូ ដើម្បីទប់ទល់នឹងបានតុកម្ម បង្កអំពើហិង្សា ។ ក្នុងរយៈពេល២សប្តាហ៍កន្លងមក មានបាតុកម្ម ជាច្រើនកើតឡើងនៅទូទាំងប្រទេសបារាំង បង្កឲ្យមានការកកស្ទះចរាចរណ៍ ។
បាតុកម្មខាងលើ គឺជាបញ្ហា ដ៏ពិបាកនៅក្នុងការដោះស្រាយរបស់ ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាប់តាំងពីលោកឡើងកាន់តំណែងដឹកនាំបារាំងរយៈពេល១៨ខែកន្លងមក ៕ ម៉ែវ សាធី