ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ៣ករណីផ្សេងគ្នា ត្រូវនគរបាលបញ្ជូនទៅតុលាកា​រ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ​ន​ ជនសង្ស័យ ចំនួន១១នាក់ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា ទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោស ។

ការបញ្ជូនខ្លួនជនសង្ស័យនេះ គឺត្រូវបានធ្វើឡើងនៅ៤ ខែធ្នូ ឆ្នាំ២០១៨ ។ សមត្ថកិច្ចឲ្យដឹងថា ករណីទី១ ប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ចំនួន០៩នាក់, ករណីទី២ ពាក់ព័ន្ធ នឹងរំលោភទំនុកចិត្តចំនួន០១នាក់ និងករណីទី៣ ពាក់ព័ន្ធនឹងអំពើលួចចំនួន០១នាក់ផងដែរ ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យទាំង១១នាក់ខាងលើនេះ សមត្ថកិច្ចបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​ ។ ជនស​​​ង្ស័​​​យ​ទាំង១១នាក់ខាងលើនេះបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ​ម្តង​ ៕ ​​​​តុង សីហា


ចែករំលែក៖