ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងខណ្ឌឫស្សីកែវម្នាក់ប្តឹងគ្រូមន្តអាគមទាមទារជំងឺចិត្តចំនួន២ម៉ឺនដុល្លារដោយសារបង្ហោះឡាយវីដេអូបរិហារកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ៖ លោកគ្រូស្នេហ៍មន្តអាគម ឱមអាមម្នាក់មានរហស្សនាម “គ្រូផេះគ្រូ អង្គាម”ត្រូវបានលោកអធិការរងខណ្ឌ ឫស្សីកែវម្នាក់ ប្តឹងទាមទារជំងឺចិត្តនូវទឹក ប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីគ្រូស្នេហ៍ម្នាក់នោះបង្ហោះឡាយ វីដេអូបរិហារកេរ្តិ៍នៅក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងខ្លាំង ។

យោងតាមពាក្យបណ្តឹងរបស់លោក លឹម សេរីសោភ័ណ្ឌ អធិការរងខណ្ឌឫស្សី កែវកាលពីរសៀលថ្ងៃចន្ទ ១១រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹង ថា លោកបានដាក់ពាក្យបណឹ្តងប៉ុស្តិ៍រដ្ឋគីឡូម៉ែត្រលេខ៦ រួចហើយពាក់ព័ន្ធនឹងករណីគ្រូស្នេហ៍មន្តអាគមឱមអាមម្នាក់ឈ្មោះ ណុប សក្កដា រហស្សនាម “គ្រូផេះគ្រូ អង្កាម”ភេទប្រុស អាយុ៥០ឆ្នាំ តាម ពណ្តោយរស់នៅ ផ្លូវជាតិលេខ៥ ភូមិស្ពាន ខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ ពីបទបង្ហោះឡាយវីដេអូបរិហារកេរ្តិ៍ជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសបុ៊កកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងករណីទំនាស់គ្នាមួយដែលលោកអះអាងថាលោកមិនបាននៅ ក្នុង ហេតុការណ៍នោះទេ ។

ក្នុងពាក្យបណ្តឹងរបស់លោកអធិការរង បានរៀបរាប់ថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨បងថ្លៃរបស់លោក ឈ្មោះឈឹម ផារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ បានដុតកន្ទុយសំបុត្រ ផ្ញើម៉ូតូនិងចុងសន្លឹក ចោលនៅមុខផ្ទះរបស់លោកដើម្បីជៀស វាងគេលួចយកទៅប្រើប្រាស់ក្នុងអំពើទុច្ច រិតណាមួយជាយថាហេតុ។ខណៈនោះស្រាប់តែលោកគ្រូស្នេហ៍ឱមអាមនោះ បញ្ជាកូនចៅមកពន្លត់ភ្លើងដែលបងថ្លៃ ប្រុសកំពុង ដុតដោយពុំបានសួរនាំអ្វីទាំងអស់ហើយថែមទាំងយកសំណល់កន្ទុយសំបុត្រដែលមិនទាន់ឆេះអស់នោះទៅទុកក្នុងផ្ទះរបស់ខ្លួនទៀតផង( លោកគ្រូឱម អាម) បើទោះបីបងថ្លៃរបស់គាត់ទៅសុំ យ៉ាងណាក៏មិនឲ្យវិញដែរមិនតែប៉ុណ្ណោះលោកគ្រូស្នេហ៍ឱមអាមនោះបានឡាយ វីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបរិហារកេរ្តិ៍ជាសាធារណៈ ដែលធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងខ្លាំង ដោយមិនអាចអត់ឱនឱ្យ បាន លោកអធិការរងបានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក លើលោកគ្រូស្នេហ៍នោះ។

បើតាមលោក លឹម សេរីសោភ័ណ្ឌ អធិ ការរងខណ្ឌបានប្រាប់ឲ្យដឹងថា បងថ្លៃ របស់លោកបានរកស៊ីផ្ញើម៉ូតូនៅស្ថានីយ ទូរទស្សន៍ CTN ហើយកន្ទុយសំបុត្រឬ ចុងសន្លឹក ដែលនៅសល់គឺយកមកផ្ទះ ហើយដុតបំផ្លាញចោលរាល់មួយអាទិត្យ ម្តងដើម្បីជៀសវាងក្រែងជនខិលខូចលួ ចំយកកន្ទុយសំបុត្រឬចុងសន្លឹកផ្ញើម៉ូតូនោះទៅក្នុងបំណងមិនល្អណាមួយជាយ ថាហេតុ ។ប៉ុន្តែគ្រូស្នេហ៍ឱមអាមនោះបែរជាពន្លត់ភ្លើងហើយយកកន្ទុយសំបុត្រនិងចុងសន្លឹកផ្ញើម៉ូតូទៅទុកក្នុងផ្ទះហើយពុំ ព្រមឱ្យវិញសោះ មិនដឹងមានបំណងអី ទេ ។មិនតែប៉ុណ្ណោះបង្ហោះឡាយវីដេអូ ប្រមាថកាតទានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោកនៅលើបណ្តាញ សង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរលោកយ៉ាងខ្លាំង ទាំងលោកមិនបាននៅក្នុងហេតុការណ៍នោះផង ។

ប្រភពពីអ្នករស់នៅជិតខាងនិយាយថា ក្នុងរយៈលោកប៉ុន្មានខែចុងក្រោយនេះផ្ទះគ្រូស្នេហ៍ នោះមិនមានភ្ញៀវចូលអ៊ូអរដូច មុនៗទៀតទេ។ ការដុតក្រដាសកន្ទុយ សំបុត្រនោះញឹកញាប់ប្រហែលជាគ្រូ ស្នេហ៍នោះសង្ស័យថា ការដុតកន្ទុយ សំបុត្រនោះមានដាក់មន្តអាគមអីដែលធ្វើឱ្យភ្ញៀវគ្រូស្នេហ៍នោះលែងចូល ទើបគ្រូស្នេហ៍ទៅពន្លត់ភ្លើងហើយរើកកាយរក មើលក្រែងមានវត្ថុអ្វីនៅក្នុងភ្លើង តែរកមិន ឃើញ ។

ពាក់ព័ន្ធនឹងបញ្ហានេះ កាសែតនគវត្ត មិនអាចទំនាក់ទំនងសុំការឆ្លើយបំភ្លឺពី លោកគ្រូស្នេហ៍មន្តអាគមបានទេកាលពីព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨នេះ ខណៈគាត់បានច្រាន ចោលការចោទប្រកាន់របស់លោកអធិការរងហើយថែមទាំងគំរាមថានឹងជួបថ្នាក់ លើឲ្យដកតំណែងអធិការរងក្រវាត់ចោលទៀតផងនោះ ៕ អារុណរះ


ចែករំលែក៖