ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់ដេញថ្លៃកំពង់ផែផ្សារក្រោមមានភាពមិនប្រក្រតី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ការដាក់ឲ្យដេញថ្លៃ កំពង់ផែផ្សារក្រោម និងផ្សារពន្លៃ និងផ្សារក្រោមខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងនៅមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនឯកជនមួយដែលមានម្ចាស់ឈ្មោះ សុង ហើយក៏ធ្លាប់ជាអ្នកម៉ៅការភាស៊ីចំណត រថយន្តក្នុងខេត្តកំពង់ឆ្នាំង ។ ការដាក់ដេញថ្លៃផ្សារពន្លៃកំពង់ផែផ្សារក្រោមនិងផ្សារក្រោមនេះត្រូវគេរាយការណ៍ឲ្យដឹងថាធ្វើ ឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ២០១៨កន្លង ទៅនៅក្នុងមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងដែលរាល់ការដាក់ឲ្យដេញថ្លៃនេះគឺគេធ្វើឡើង ១ឆ្នាំម្តង ។

សេចក្តីរាយការណ៍ពីបានឲ្យដឹងទៀត ថា ពាក់ព័ន្ធការដាក់ឲ្យដេញថ្លៃកំពង់ផែត្រីផ្សារក្រោមនេះ គឺតម្លៃឈរ៩លានរៀល តែការដេញថ្លៃឡើងបានត្រឹមតែ១០លាន៥សែនរៀលប៉ុណ្ណោះក្នុង១ឆ្នាំ។ តែការ ដេញថ្លៃកំពង់ផែផ្សារក្រោមត្រូវគេដាក់ការសង្ស័យថា មិនមានភាពប្រក្រតីដែលជាប់ពាក់ព័ន្ធលុយក្រោមតុរាប់ម៉ឺនដុល្លារក្រោមរូបភាពការដាក់ឲ្យដេញថ្លៃស្របច្បាប់ ខណៈដែលក្រុមអ្នកចូលរួម ដេញថ្លៃដែលបានឃុបឃិតគ្នាដោយបក្ខពួកបន្លំភ្នែក បំផ្លាញថវិកាជាតិ ។

ពាក់ព័ន្ធបញ្ហាដាក់ឲ្យដេញថ្លៃកំពង់ផែផ្សារក្រោមត្រូវបានមជ្ឈដ្ឋានទូទៅសំណូមពរឲ្យលោកអភិបាលខេត្តកំពង់ឆ្នាំងលោកឈួ ច័ន្ទឌឿន និងប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង លោក អ៊ូ ជួបកុសល់ ដាក់ឲ្យដេញថ្លៃកំពង់ផែផ្សារក្រោមនេះឡើងវិញ និងមានភាពត្រឹមត្រូវជៀសវាងបាត់ បង់ចំណូលថវិកាជាតិ ។

ពាក់ព័ន្ធការដាក់ដេញថ្លៃកំពង់ផែផ្សារមានភាពមិនប្រក្រតីនៅរសៀលថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ លោក អ៊ូ ជួបកុសល់ ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងបានឲ្យដឹងថារឿងហ្នឹងគាត់មិនបានដឹងនោះទេ ពីព្រោះថ្ងៃដេញថ្លៃ គាត់រវល់ដើរអមរដ្ឋមន្ដ្រី បើចង់ដឹងទៅសួរ អនុរបស់គាត់ទៅ ៕ ហេង សូរិយា


ចែករំលែក៖