ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ដោយមើលឃើញពីគោល នយោបាយសុខដុមរបនីយកម្ម និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា សមាជិក ICMA ស្នើឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២នៅដើមឆ្នាំ២០១៩

ចែករំលែក៖

ឥណ្ឌូណេស៊ី៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្ម ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ធ្វើឲ្យអង្គប្រជុំតំណាងប្រទេសសមាជិក សមាគមបញ្ញវ័ន្តមុស្លីមអាស៊ាន( ICMA)បានកោតសរសើរ ព្រមទាំងលើកសំណើព្រមៗគ្នា ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រ ជុំICMA លើកទី២ ដើម្បីរៀបចំលក្ខណ្ឌតិកៈផ្សេងៗ ដែលតាមសំណើគឺគ្រោងនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាប្រធានសហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា និងជាសមាជិក ICMA ក្នុងឱកាសកិច្ចប្រជុំចង្អៀតនៃពិធីចុះហត្ថ លេខាលើអនុស្សារណៈនៃការយោគយល់ រវាងសមាជិក ICMA ដែលបានធ្វើឡើង នៅរសៀល១៥រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យ Bandar Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៍អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៍សាស្ដ្រ អ្វីឡើយ ។

ទោះបីយ៉ាងណា ការឯកភាព និងសម្រេចជាផ្លូវការ តបតាមសំណើ រឺយ៉ាងណានោះ ករណីនេះ លោក កៅ អុីមរ៉ន អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងឃោសនាអប់រំ របស់សហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ ៕ សំរិត


ចែករំលែក៖