ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរABC Extra Stout, Heineken, Tigerបានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរABC Extra Stout, HeinekenនិងTigerបានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីគូស្វាមីភរិយាដែលឈ្នះរង្វាន់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ស្រាបៀរ ABC Extra Stoutបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីសចំនួន៥រង្វាន់។ ស្រាបៀរHeinekenបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំចំនួន ២ រង្វាន់។ ស្រាបៀរ Tigerបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកកចំនួន១៥រង្វាន់។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍PNNកាលពីថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក ជាម សុនិតនិងអ្នកស្រី យ៉ាន ស្រីម៉ៅមកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរHeineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ។

គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរABC Extra Stout, HeinekenនិងTigerចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០១៩។ស្រាបៀរABC Extra Stoutនឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heinekenនឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡូសអាន់ជ័រលេសហើយស្រាបៀរ Tigerនឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។

ពិសាដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថមសន


ចែករំលែក៖