ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស​២នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​១៩កញ្ចប់​ ម្សៅ​ម៉ត់​១៣​កញ្ចប់​ និង​៩​០គ្រាប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល​ផែនប្រឆាំងបទល្មើស​ បានឲ្យដឹងថាៈ កាល​ពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០​:៣០នាទី នគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត​ បានបង្រ្កាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ នៅ ក្រុមទី១ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​១ នាក់ ឈ្មោះ A FENG ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្តោះអាសន្នសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ចាប់យកបាន​ម្សៅក្រាមសថ្លាសង្ស័យ​ ជាសារធាតុញៀន​ ចំនួន២កញ្ចប់ និង​ ទូរស័ព្ទដៃ ចំនួន១ គ្រឿង ។

លុះដល់​វេលា​ម៉ោង​១:៣០​នាទី​យប់​ ឈាន​ចូល​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ A FENG បាន​យល់ព្រម​សហការ​ ជាមួយ​ សមត្ថកិច្ច​ យើងបន្ត​ទៅឃាត់ខ្លួន​ជនសង្ស័យ​ ម្នាក់​ទៀត​ ឈ្មោះ PAN JUN ភេទប្រុស ឆ្នាំកំណើត ១៩៨៣​ ស្នាក់​នៅ​ក្រុមទី​១១ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

ឆែកឆេររកឃើញថ្នាំ​ញៀន​មួយចំនួន​ទៀត​ រួម​មាន៖ ម្សៅក្រាមសថ្លា ចំនួន១៧ កញ្ចប់ , ម្សៅម៉ត់​ពណ៌​ស ចំនួន១៣ កញ្ចប់ និងថ្នាំគ្រាប់ ចំនួន ៩០ គ្រាប់ និង​ទូរស័ព្ទដៃចំនួន២ គ្រឿង ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនិតិវិធី។ឆ្លាម សមុទ្រ

 


ចែករំលែក៖