ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ភាពជោគជ័យ វាទាល់តែយើងចេះ រួបរួមសាមគ្គីភាពគ្នា ទើបមាន សន្តិភាព និងសុខដុមរមនា អាចសម្រេចកិច្ចការធំៗបាន របស់ប្រទេសនោះ

ចែករំលែក៖

អារ៉ាប៊ីសាអ៊ូឌីត៖ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត រៀបចំដោយអង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

ព្រះអង្គម្ចាស់ ខលិទ ហ្វៃសល ទីប្រឹក្សាព្រះមហាក្សត្រ និងជាអភិបាលក្រុងម៉ាកាស់ តំណាងដ៏ខ្ពងខ្ពស់របស់ព្រះមហាក្សត្រ

នៅថ្ងៃពុធ៥កើតខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ៖ ដរាបណា ឥស្លាមរបស់យើងរក្សាបាននូវការួបរួមគ្នា ការសាមគ្គីភាពគ្នាល្អ គឺយើងនឹងអាចសម្រេចបាននូវកិច្ចការធំៗជាច្រើន។ ផ្ទុយទៅវិញ បើសិនជាយើងបែកបាក់ យើងនឹងទន់ខ្សោយ ហើយយើងនឹងចាញ់កលល្បិចសត្រូវ ដែលនាំឱ្យសត្រូវរបស់យើងសប្បាយនឹងផ្តួរំលំយើង ហើយជួលគ្នាយើងបំផ្លាញគ្នាយើងដោយភាពងាយស្រួល។

នៅចំពោះមុខ ឥស្សរជន ថ្នាក់ដឹកនាំ បញ្ញវន្ត អ្នកស្រាវ ជ្រាវ មានចំនួនជាង ១៣០០ នាក់ មកពី ១២៧ ប្រទេសជុំវិញពិភពលោក លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា៖ ភាពជោគជ័យ ដូចនៅកម្ពុជាជាគំរូស្រាប់ ជាប្រទេសដែលបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ អស់ជាច្រើនទសវត្ស បន្ទាប់ពីបារាំងបានកាន់កាប់ជាង៩០ឆ្នាំ ទាំងសង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ១៩៧០ សម័យលន់ នល់ បានស្លាប់មនុស្សជិត កន្លះលាននាក់ សម័យប៉ុលពត បានសម្លាប់មនុស្ស ប្រហែលជាង ២លាននាក់ រហូតដល់ឆ្នាំ១៩៧៩ ហើយជម្លោះបានបន្តរហូតដល់ឆ្នាំ១៩៩១ ទើបអាចអង្គុយតុចចាគ្នាបាន រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពពេលលេញទូទាំងផ្ទៃប្រទេស ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គម ហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សនិ្តភាព និងស្ថេរភាពនេះ ធ្វើឱ្យយើងទទួលបានសមិទ្ធិផលគួរជាទីមោទនៈ ខណៈ មានបងប្អូនឥស្លាមរបស់យើងនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ខ្លះ កំពុងតែរងការបិទសិទ្ធិសេរីភាព និងការធ្វើបាបរិតត្បិត យ៉ាងតឹងរឺងបំផុតនោះ។

ក្នុងសន្និសីទរយៈពេល ២ថ្ងៃ (១២-១៣ ធ្នូ ២០១៨) ស្តីអំពី សាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអំពាវនាវ នៅក្នុងអង្គសនិ្នសីទនោះថា៖ ក្នុងនាមយើងជាសាសនិកឥស្លាមដូចគ្នា ត្រូវតែយកពេលអង្គុយតុជុំគ្នា កាន់ក្រដាស់ទំព័រសថ្មី និងបុិច ញញឹមដាក់គ្នា សើចសប្បាយទទួលបានជោគជ័យ នៃសុខសន្តិភាពប្រទេស និងឥស្លាម ហើយត្រូវសម្រក់ទឹកភ្នែកដូចគ្នា ក្នុងការអាណិតអាសូរដល់បងប្អូនឥស្លាមមួយចំនួន ដែលកំពុងរងទុក្ខវេទនា ត្រូវគេសម្លាប់ ធ្វើទុកបុកម្នេញ ដោយសាតែគេឃើញការបែកបាក់ កម្លាំងយើងខ្សោយ មិនរួមកម្លាំង សាមគ្គី ភាពគ្នា មិនយោគយល់អនុគ្រោះគ្នា បែងចែកក្រុមពួកលាបពណ៌គ្នា តែងតែចាញ់ល្បិចកល សត្រូវដែលអាចធ្វើយើងបែកបាក់និងទៅថ្ងៃអនាគត ឥស្លាមខ្សោយទៅៗនៅចុងក្រោ យ ហុចឱកាសឱ្យសត្រូវបំផ្លាញយើងម្តងមួយៗ ជាមិនខាន ប្រសិន បើយើងនៅតែមិនរត់មករួបរួមសាគ្គីភាពគ្នាបាន មិន ឈប់ធ្វើការលាបពណ៌ដាក់គ្នា នឹងនៅតែទាស់គ្នា រហូតបែបនេះនោះ ៕ សំរិត


ចែករំលែក៖