ខេត្តសៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើពីឈើលើថ្មក្រោម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទី ( ជិតភ្លឺ ) ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ សំរិទ្ធសក្ក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្រុមទី៩ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ គាន សូថារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ មគ្គុទេសភាសាបារាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ហេតុការណ៍ឆាបឆេះនេះធ្វើឲ្យខូចខាត ផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោម ទំហំ៧មx១០ម ( ទាំងស្រុង )លុយដុល្លាប្រហែល៥០០០$ ព្រមទាំងឯកសារប្លង់ដី១ប្លង់ ឯកសារសំខាន់ៗ ព្រមទាំងសំភារះប្រើប្រាស់ទាំងស្រុង និងគ្រឿងអលង្ការ សរុបអស់ចំនួន៥០០០$ ទៀត។
មូលហេតុ ម្ចាស់ផ្ទះបានអះអាងថា ពេលកើតហេតុដាច់ភ្លើងហើយលឺសូរសំឡេងទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះពីជាន់លើតែម្តង ។
សមត្ថកិច្ចបានបន្ដថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញជួយអន្តរាគមន៍ចំនួន៤ គ្រឿង និងបានប្រើប្រាសទឹកអស់០៤រថយន្ត ក្នុងហេតុការខាងលើមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ ប៊ុនរិទ្ធី