ព័ត៌មានទាន់ហេតុការណ៍៖

ប្រារព្ធបុណ្យណូអែលនៅណាហ្គាវើលដ៍!   

ចែករំលែក៖

រាជធានីភ្នំពេញ ២១ ធ្នូ ២០១៨ ៖ នាំក្រុមគ្រួសាររួមទាំងកូនតូចៗ និងមិត្តភ័ក្តិរបស់អ្នកមកណាហ្គាវើលដ៍ក្នុងឱកាសចុងឆ្នាំនេះដើម្បីប្រារព្ធបុណ្យណូអែលដ៏សប្បាយរីករាយ ចូលទស្សនាការសម្តែងឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់! ។

ទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដ៏អស្ចារ្យដោយសេរីនៅសាលមហោស្រព NABA ចាប់ពីម៉ោង ៨ យប់ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យរហូតដល់ចុងខែធ្នូ។ វាជាការសម្តែងដ៏រស់រវើកអមដោយតន្ត្រី ការរាំ និងពន្លឺបញ្ចាំងនៅលើជញ្ជាំង និងដំបូលនៃសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដ៏ប្លែកដែលអ្នកប្រហែលពុំធ្លាប់បានឃើញ។ ធានាថាពិតជាអស្ចារ្យ!

សំបុត្រ ចែកជូនដោយឥតគិតថ្លៃនៅណាហ្គាវើលដ៍សម្រាប់ការសម្តែងរយៈពេល ៤៥ នាទីនេះ និងស័ក្តិសមសម្រាប់គ្រប់វ័យ។ សូមអញ្ជើញមកសាលនៅខាងក្រោមសាលមហោស្រពនៅម៉ោង ៧:៣០ យប់ ដើម្បីរូបថតជាមួយតាណូអែល និងលេងជាមួយព្រិលបន្ទាប់ពីការសម្តែង។ បន្ទាប់មក ពុកម៉ែ ពូមីង បងប្អូនរបស់យើង អាចពិសាប៊ុហ្វេបង្អែមពិសេសនៅភោជនីយដ្ឋានប្រណីត 2Pangea ដែលនៅទល់មុខច្រកចូលសាលមហោស្រព NABA ។

មួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងនៅថ្ងៃណូអែល ពុកម៉ែ ពូមីង បងប្អូនអាចដើរ និងថតរូបជាមួយម៉ាស់ស្កត់ណូអែលដែលពួកគាត់នឹងដើរជូនពរភ្ញៀវទូទាំងសណ្ឋាគារចាប់ពីម៉ោង ៦ ល្ងាច។ បន្ទាប់មក អ្នកអាចដើរជាមួយតាណូអែលទៅកាន់ភោជនីយដ្ឋានមួយចំនួននៅក្នុងណាហ្គាវើលដ៍ចាប់ពីម៉ោង ៧ យប់មុនពេលអ្នកសម្រេចចិត្តទៅពិសាម្ហូបពិសេសរបស់យើង។ អ្នកអាចភ្លក្សមាន់ទួគីអាំង និងនំផ្លែឈើណូអែលចំហុយនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ពិសាម្ហូបឈុតណូអែលនៅភោជនីយដ្ឋានបារាំង Le Gourmet ឬពិសាអាហារប៊ុហ្វេនៅភោជនីយដ្ឋាន The Pangea ឬ 2Pangea ។ ណាហ្គាវើលដ៍ មានលក់ម្ហូបរសជាតិដើមជាច្រើនជម្រើសមកពីជុំវិញពិភពលោក។ បន្ទាប់មក អ្នកអាចទៅទស្សនាការសម្តែងពិសេសដោយសេរីដែលសម្តែងដោយអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍នៅឆាកជាន់ផ្ទាល់ដីនៅម៉ោង ១០ យប់ និងទៅក្រេបភេសជ្ជៈ និងរាំលេងកម្សាន្តនៅក្លឹបដាលីនដាលីនក៏បាន។

ប្រសិនបើអ្នកចង់ជាវនំដើម្បីធ្វើជាកាដូពិសេស សូមជាវនៅសាលទទួលភ្ញៀវជាន់ផ្ទាល់ដីណាហ្គាវើលដ៍ ឬភោជនីយដ្ឋាន Food Pavilion ជាន់ក្រោមដីនៅណាហ្គាទី ២ ដែលមាននំរូបផ្ទះរសជាតិខ្ញី នំសូកូឡារាងគល់ឈើ នំផាយ និងនំណូអែលជាច្រើនជម្រើស។ អ្នកក៏អាចយកតុក្កតារូបកាន់ដ៏ស្រស់ស្អាតមួយផងដែរដោយត្រូវចំណាយយ៉ាងតិច ៥០ ដុល្លារក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ដែលផ្តល់ជូនរហូតអស់ពីស្តុក។

អ្វីដែលពិសេសទៀតនោះ គឺណាហ្គាវើលដ៍បាននាំចូលនូវម៉ាស៊ីនហ្គេមបច្ចេកវិទ្យា Virtual Reality (VR) ដ៏អស្ចារ្យដើម្បីពុកម៉ែ ពូមីង បងប្អូនកម្សាន្តជាលក្ខណៈគ្រួសារនៅជាន់ក្រោមដីនៅណាហ្គាទី ២។ ពាក់កាសត្រចៀក និងវ៉ែនតាពិសេសដើម្បីលេងហ្គេមដ៏ជក់ចិត្ត និងក្លាយជាតួអង្គនៅក្នុងហ្គេម។ រីករាយលេងហ្គេមបច្ចេកវិទ្យា VR ជាមួយក្រុមគ្រួសាររបស់អ្នក និងបង្កើតអនុស្សាវរីយ៍សប្បាយៗជាមួយគ្នានៅណាហ្គាវើលដ៍។ ជូនពរសំណាងល្អក្នុងឱកាសបុណ្យណូអែលនៅណាហ្គាវើលដ៍!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

 

អត្ថបទ៖ ស តារា

ទទួលបានតុក្កតារូបក្តាន់ដ៏ស្រស់ស្អាតឥតគិតថ្លៃពីតាណូអែល រហូតអស់ពីស្តុក

នំ និងស្ករណូអែលពិសេស ដាក់លក់នៅណាហ្គាវើលដ៍

ការសម្តែងសិល្បៈអបអរបុណ្យណូអែលដ៏អស្ចារ្យនៅសាលមហោស្រព NABA

 

រីករាយជាមួយបច្ចេកវិទ្យា VR ដ៏អស្ចារ្យនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសាររបស់អ្នក


ចែករំលែក៖