ព័ត៌មានទាន់ហេតុការណ៍៖

ឡេង ណាវ៉ត្រា ប្រកាស​សង់​​ផ្ទះ​សំណាក់តម្លៃសមរម្យសម្រាប់អ្នកទៅលេងខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអតីតតារាចម្រៀង និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ត្រា ប្រកាស​សង់​​ផ្ទះ​សំណាក់​មានតំលៃសមរម្យបំផុត ដោយផ្ទះ​សំណាក់របស់លោក ​តម្លៃ​១០ទៅ២៥ ដុល្លារ ក្នុង​​១យប់ លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ ។ ផ្ទះសំណាងនេះនិង​​​មាន​នៅ​ក្នុង​បុរី ឡេង ណាវ៉ាត្រា ក្នុង​ពេល​ឆាប់ៗ នេះ​បើ​ផ្អែក​តាម​ការ​​លើក​ឡើងលើ ​facebook ផេក​ផ្លូវការ​របស់​ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​នៅ​ព្រឹក​នេះ។

អ្នកធ្វើដំណើរកម្សាន្តនៅលើទឹកដីនៃខេត្តព្រះសីហនុ និងអស់ក្តីបារម្ភខណៈដែលកន្លងមកមានការព្រួយបារម្ភថាខ្វះទីស្នាក់អាស្រ័យនោះ ព្រោះតែអតីតអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា បានប្រកាស និងសន្យាសាងសង់ផ្ទះសំណាក់មួយដែលមានតម្លៃសមរម្យសម្រាប់អ្នកស្នាក់នៅទីនោះ។ ការ​ប្រកាស​​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ឧកញ៉ា​វ័យ​ក្មេង​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ​រូប​នេះ បាន​សម្ពោធ​​​គម្រោង​​​វិនិយោគ របស់​​ខ្លួន​លើ​ផ្ទៃ​ដី​១៥០ហិតា ដែល​មាន​ទីតាំង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ ទូល​ទទឹង​២ ឃុំ ទូល​ទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ​ពី ក្រុម​កំពង់​សោម កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ជា​មួយ​នឹង​ដៃគូ​ជំនួញ​ម្នាក់​ទៀត។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សរសេរ​​លើ​ផេក​លោក​​ ​​ថា” ពេល​ដែល​អញ្ជើញទៅលេង​កំពង់សោម តើ ​ពុក​ម៉ែ បងប្អូន​ចង់​គេងនៅ​ផ្ទះ​​សំណាក់​ក្នុងតម្លៃ​ត្រឹម១០ទៅ២៥ ដុល្លារ​ក្នុង​មួយ​យប់​ដែរ​ឬ​ទេ? បុរី​ឡេងណាវ៉ាត្រា មាន​​បំណង​សង់​ផ្ទះ​សំណាក់​ក្នុង​តម្លៃ​ខាង​លើ នៅ លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ ដើម្បី​ជួយ​សម្រួលឲ្យ​​ពុក​ម៉ែ​បង​ប្អូន​ដែល​ចង់​គេ​ង​នៅផ្ទះ​សំណាក់​ក្នុង​តម្លៃ​នេះ ពេលអញ្ជើញ​ទៅ​លេង​សមុទ្រ​ម្ដងៗនោះ។ រូប​ខ្ញុំ រួម​ជា​មួយ​ដៃ​គូរ​របស់​ខ្ញុំ នឹង​លើក​យក​​គម្រោង​នេះ​ទៅ ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត ដើម្បី​រក​ទី​តាំង​ណា​មួយ សមរម្យ​ដើម្បីសាងសង់​ គម្រោង​នេះឡើង ឬ ក៏សង់​នៅ ក្នុង​បុរី​របស់​ខ្ញុំ​ដែល​បាននឹង​កំពុង​ដំណើរ​ការ​លក់​នេះ​តែ​ម្ដង។ បើពុក​ម៉ែ​បង​ប្អូន​គាំទ្រ​នូវ​គម្រោង​នេះ​ សូមមេត្តា ​ជួយ​ផ្ដល់​នូវ​មតិ​យោបល់ផង ! សូម​អរគុណ។”

គម្រោង​សាង​សង់​ផ្ទះ​សំណាក់​ធូរ​ថ្លៃ​​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង ស្រប​ពេល​ទី​ក្រុង​ព្រះសីហនុ​ កំពុង​តែ​មាន​អ្នក​វិនិយោគ​ចិន​ជា​ច្រើន​សម្រុក​ចូល​មក​រក​ស៊ី​ជា​ច្រើន​នៅ​ទី​នោះ ហើយ​ធ្វើ​ឲ្យ​តម្លៃ​​ ដី​និង​ផ្ទះ​សំណាក់​នៅ​ទី​នោះ​​ឡើង​តម្លៃ​ថ្លៃ និង​ធ្វើ​ឲ្យ​ប្រជាជន​​ដែល​មាន​ចំណូល​តិច​មិន​ហ៊ាន​ទៅ​លេង។គ្រាន់​តែ ​បង្ហោះ​ភ្លាម​ធ្វើ​ឲ្យ​ អ្នក​លេង បណ្ដាញ​សង្គម​ជា​ច្រើន បានShare និង Comment ទ្រាំទ្រ​ជា​ខ្លាំង។ប្រសិន​បើ​គម្រោង​ខាង​លើ ធ្វើ​ឡើង​ដូច​ការ​លើក​ឡើង​ពិត​មែន​នេះ និង​ធ្វើ​ឲ្យ​ប្រជាជន​ដែល​​មាន​បំណង​ទៅ​លេង​ក្រុង​កំពង់​សោម ហើយ​ចង់​បាន​​ផ្ទះ​សំណាក់​ធូរ​ថ្លៃ ពិត​ជា​​ងាយ​ស្រួល​ខ្លាំង ខណៈ​​​ទីតាំង​នោះ​បុរី​របស់​លោក​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​​ក្រុង​កំពង់​សោម​ឡើយ។ មហាជន​សង្ឃឹម​ថា ចំនួន​អ្នក​ទេសចរណ៍​​ជាតិ និង​មាន​ការ​​កើន​ឡើង​វិញ ប្រសិន​បើ​មាន​ផ្ទះ​សំណាក់​មាន​តម្លៃ​១០ ទៅ ២០ ដុល្លារ​ក្នុង​១យប់​កាន់​តែ​ច្រើន​នោះ៕ វឌ្ឍនា


ចែករំលែក៖