ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអាមេរិកសម្រេចឲ្យកូរ៉េខាងជើង​ សងសំណងជាទឹកប្រាក់​៥០១លានដុល្លារ​​ដល់ការស្លាប់របស់និស្សិតម្នាក់

ចែករំលែក៖

តុលាការកូរ៉េខាងជើង បានសម្រេចសងសំណង​ដល់គ្រួសារ និស្សិត Otto Warmbier ​ដែលបានប៉ះពាល់ដល់​ខួរក្បាល​ ពេលឃុំខ្លួននៅក្នុងទីក្រុងព្យុងយ៉ាង មុនពេលដោះលែងឲ្យទៅកាន់អាមេរិកវិញ ​កាលពីឆ្នាំ​២០១៧ ។

រដ្ឋអាជ្ញា​ Beryl A.Howell ​តុលាការស្រុក​ Columbia ​ក្នុងទីក្រុងវ៉ាស៊ីនតោនអាមេរិក កាលពីថ្ងៃទី​២៤ ខែធ្នូ​បានសម្រេចថា​ កូរ៉េខាងជើងត្រូវតែទទួលសុខត្រូវពីការធ្វើទារុណកម្ម ចាប់ជាចំណាប់ខ្មាំង និង សម្លាប់ដោយមិនឆ្លងការកាត់ក្តីទៅលើនិស្សិត​ Otto Warmbier ។

និស្សិត​អាមេរិកត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ​ នៅខែមិថុនា ឆ្នាំ​២០១៧ ក្នុងស្ថានភាព​ សន្លប់ ហើយស្លាប់ក្រោយការខិតខំជួយសង្គ្រោះ​អស់រយពេលជាង​១ខែ​នៅមន្ទីរពេទ្យអាមេរិក ។

ទឹកប្រាក់ដែលភាគីកូរ៉េខាងជើងត្រូវប្រគល់ឲ្យគ្រួរសានិស្សិត Otto Warmbier ​រួមមាន ថ្លៃចំណាយសម្រាប់ មន្ទីរពេទ្យ ៩៦ពាន់ដុល្លារ និងជាង​៣០០លានដុល្លារ ផ្តល់ឲ្យឪពុកម្តាយ​ និងជាង​១៥០លានដុល្លារ​ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Otto ​Warmbier ។ នៅក្នុងសេចក្តីសម្រេច​ខាងលើ លោកស្រីចៅក្រម​បានបញ្ជាក់ថា ការផ្តល់សំណងយ៉ាងច្រើននោះ គឺជាការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងគោលដៅរារាំងហេតុការណ៍អាក្រក់បែបនេះកើតឡើង នៅពេលអនាគត​។

វាជារឿងដ៏លំបាកសម្រាប់ គ្រួសាររបស់​ Otto Warmbier ​ ទទួលប្រាក់សំណងដ៏ច្រើនបែបនេះ​ ប៉ុន្តែរដ្ឋាភិបាល ប្រធានាធិបតីដូណាល់ ត្រាំ​អាចនឹងអនុវត្តន៍នៅក្នុងជំនួបពិភាក្សាស្តីពី​ការរំសាយអាវុធបរមាណូ ជាមួយកូរ៉េខាងជើង ។ ការរំសាយអាវុធបរមាណូ​ គឺជាសំណងដល់គ្រួសារ ជនរងគ្រោះ ៕


ចែករំលែក៖