តុលាការកូរ៉េខាងជើង បានសម្រេចសងសំណងដល់គ្រួសារ និស្សិត Otto Warmbier ដែលបានប៉ះពាល់ដល់ខួរក្បាល ពេលឃុំខ្លួននៅក្នុងទីក្រុងព្យុងយ៉ាង មុនពេលដោះលែងឲ្យទៅកាន់អាមេរិកវិញ កាលពីឆ្នាំ២០១៧ ។
រដ្ឋអាជ្ញា Beryl A.Howell តុលាការស្រុក Columbia ក្នុងទីក្រុងវ៉ាស៊ីនតោនអាមេរិក កាលពីថ្ងៃទី២៤ ខែធ្នូបានសម្រេចថា កូរ៉េខាងជើងត្រូវតែទទួលសុខត្រូវពីការធ្វើទារុណកម្ម ចាប់ជាចំណាប់ខ្មាំង និង សម្លាប់ដោយមិនឆ្លងការកាត់ក្តីទៅលើនិស្សិត Otto Warmbier ។
និស្សិតអាមេរិកត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ នៅខែមិថុនា ឆ្នាំ២០១៧ ក្នុងស្ថានភាព សន្លប់ ហើយស្លាប់ក្រោយការខិតខំជួយសង្គ្រោះអស់រយពេលជាង១ខែនៅមន្ទីរពេទ្យអាមេរិក ។
ទឹកប្រាក់ដែលភាគីកូរ៉េខាងជើងត្រូវប្រគល់ឲ្យគ្រួរសានិស្សិត Otto Warmbier រួមមាន ថ្លៃចំណាយសម្រាប់ មន្ទីរពេទ្យ ៩៦ពាន់ដុល្លារ និងជាង៣០០លានដុល្លារ ផ្តល់ឲ្យឪពុកម្តាយ និងជាង១៥០លានដុល្លារជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Otto Warmbier ។ នៅក្នុងសេចក្តីសម្រេចខាងលើ លោកស្រីចៅក្រមបានបញ្ជាក់ថា ការផ្តល់សំណងយ៉ាងច្រើននោះ គឺជាការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងគោលដៅរារាំងហេតុការណ៍អាក្រក់បែបនេះកើតឡើង នៅពេលអនាគត។
វាជារឿងដ៏លំបាកសម្រាប់ គ្រួសាររបស់ Otto Warmbier ទទួលប្រាក់សំណងដ៏ច្រើនបែបនេះ ប៉ុន្តែរដ្ឋាភិបាល ប្រធានាធិបតីដូណាល់ ត្រាំអាចនឹងអនុវត្តន៍នៅក្នុងជំនួបពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ជាមួយកូរ៉េខាងជើង ។ ការរំសាយអាវុធបរមាណូ គឺជាសំណងដល់គ្រួសារ ជនរងគ្រោះ ៕