ចិនបានខិតខំអភិវឌ្ឍន៍សព្វាវុធរបស់ខ្លួន ឲ្យកាន់តែទំនើប ដែលអាចប្រៀបផ្តឹមជាមួយប្រទេសមហាអំណាចយោធាអាមេរិក រុស្ស៊ី ដោយពេលនេះចិន បានសាកល្បងដោយជោគជ័យ យន្តហោះគ្មានមនុស្សបើក អាចបំពាក់អាវុធ វាយប្រហារទៅលើគោលដៅប្រភេទ Yi Long ដោយជោគជ័យ ។
សារព័ត៌មានចិនបានដកស្រង់ ការប្រកាស របស់ក្រុមហ៊ុន ផលិតយន្តហោះចិនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ ប្រភេទ Yi long I-D បានសាកល្បងលើកដំបូងដោយជោគជ័យ ។
ការសាកល្បង ធ្វើឡើង នៅក្នុងអាកាសយានដ្ឋាន យោធាស្ថិតនៅភាគខាងលិច ប្រទេសចិន។ យន្តហោះគ្មានមនុស្សបើក Yi long បានហោះហើរនៅលើផ្លូវ ដូចយន្តហោះ ពាណិជ្ជកម្ម ដោយហោះហើរបានប្រមាណជិត១ម៉ោង ទើបចុះចត់ដោយជោគជ័យ។
មើលពីខាងក្រៅ យន្តហោះគ្មានមនុស្សបើក Yi Long មានរូបរាងដូចជាយន្តហោះគ្មានមនុស្សបើករបស់អាមេរិក MQ-1 Predator ប៉ុន្តែមានទំហ៊ំធំជាង ។ ស្លាប់នៃយន្តហោះរបស់ចិន ក៏ធំជាងអាមេរិក ដោយ យន្តហោះចិនមាន២០ម៉ែត្រ ចំណែកអាមេរិកមានតែ១៤ម៉ែត្រប៉ុណ្ណោះ។ចំណែកដងខ្លួន មានប្រហាក់ប្រហែលគ្នា។ ចំណុចពិសេសនោះគឺ Yi long អាចបំបាំងកាយបានល្អជាង ។
យន្តហោះគ្មានមនុស្សបើក របស់ចិន ផលិតឡើងក្នុងគោលដៅ សើបអង្គេត ហើយអាចបំពាក់អាវុធដែលអាចបញ្ជាពីចម្ងាយ ។ នៅឆ្នាំ២០១៧ Yi long-2 អាចហោះនៅលើអាកាសរហូតដល់២០ម៉ោង ដោយមិនចាំបាច់ចាក់សាំងនៅលើអាកាសឡើយ ៕