ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្ស ស្នាក់ការកង់រ៉ូឡង់ និងទួលស្វាយ នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីអាទិត្យ និងថ្ងៃចន្ទ ១រោច-២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៨ បានបន្តចុះអប់រំ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ករទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិសាស្រ្តភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃភ្នំណាមលៀរ។
ការចុះអប់រំ និងផ្សព្វផ្សាយនេះ បន្ទាប់ពីមន្រ្តីឧទ្យានុរក្សពិនិត្យឃើញសកម្មភាពលួចកាប់រុករាន កាប់ដីព្រៃ និងបោះបង្គោលចាប់យកដីព្រៃធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ហើយមន្រ្តីឧទ្យានុរក្សបានយកសេចក្ដីជូនដំណឹងលេខ៩៣២ សជណ.បស្ថ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យកទៅបិទផ្សាយនៅតាមផ្ទះ និងនៅតាមដើមឈើតាមដងផ្លូវផងដែរ៕ ហេង នរិន្ទ្រ