ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរដ្ឋ Puebla ម៉ិចស៊ីកូស្លាប់ ដោយគ្រោះថ្នាក់ធ្លាក់ឧទម្ភាគចក្រ

ចែករំលែក៖

ករណីគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់គ្រួរ​សារ​អភិបាលរដ្ឋ​ Puebla ​ បានផ្សព្វផ្សាយពាសពេញបណ្តាសញសង្គម បើទោះបីពេលនេះ កម្លាំងប៉ូលិស មិនទាន់បានបញ្ជាក់​ពីមូលហេតុ ពិតប្រាកដក្តី តែក្រុមអ្នក​ លេងបណ្តាញសង្គមចាត់ទុកថា​ជាសកម្មភាព ធ្វើឃាត ។

ប៉ូលិស​ម៉ិចស៊ីកូ​បានបញ្ជាក់ថា ប្តី និងប្រពន្ធ អ្នកនយោបាយ​ ដែលអតីត​ និងបច្ចុប្បន្នជាអភិបាល​រដ្ឋ Puebla ភាគកណ្តាល​មិចស៊ីកូនោះ បានស្លាប់​ចំថ្ងៃ​បុណ្យគ្រិស្ទមាស ២៥ ខែធ្នូ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

លោក Andres Manuel Lopez Obrador ប្រធានាធិបតីទី៥៨របស់ម៉ិចស៊ីកូ បានសម្តែងមរណទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ តាមបណ្តាញសង្គម ។ លោកថា អភិបាល​រដ្ឋ Martha Erika Alonso និងអតីតអភិបាលរដ្ឋ អ្នកស្រី Rafael Moreno Valle ដែលជាភរិយា ស្វាមី បានជួបគ្រោះថ្នាក់​​​នេះ​កាលពីល្ងាចថ្ងៃចន្ទ ។

លោក Alonso បានកាន់តំណែងជាអភិបាលរដ្ឋ​​ទើប​តែបានជាង​២សប្តាហ៍​ប៉ុណ្ណោះ ។ រីឯអ្នកស្រី Moreno Valle ដែលជាភរិយាលោក Alonso បានកាន់តំណែង​អភិបាលរដ្ឋ​ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧ និងបច្ចុប្បន្ន​ជា​សមាជិកព្រឹទ្ធសភាសហព័ន្ធ ។

កាសែត Reforma បានផ្សាយថា ឧទ្ធម្ភាគចក្រ​របស់​អភិបាលរដ្ឋខាងលើ ចេញដំណើរពី​ទីក្រុង Puebla ហើយបានធ្លាក់​នៅ​តំបន់ Huejotzingo ប្រហែល​៣០គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ មូលហេតុ​មួយនេះ ប៉ូលិស​មិនបានបញ្ជាក់ប្រាប់នោះទេ ៕


ចែករំលែក៖