ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាល ពាក់ស័ក្តិ៣ម្នាក់ ដកកាំភ្លើងវាយបែកក្បាលបុរសបែកក្បាល ព្រោះខឹងនាំស្រីស្អាតជាសង្សារគេ ទៅរួមភេទមិនបាន

ចែករំលែក៖

ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើង ដោយសារតែមន្ត្រីនគរបាលស័ក្កិ៣ម្នាក់ បានដកកាំភ្លើងវាយបែកក្បាលបុរសបណ្ដាលឲ្យបែកក្បាល​ហូរឈាម រួចរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ព្រោះតែខឹងនាំស្រីស្អាតជាសង្សារគេ ទៅរួមភេទមិនបាន ត្រូវជនរងគ្រោះជាសង្សារត្រឡប់មកវិញទាន់ ក៏ផ្ទុះហិង្សា​វាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ មុខផ្ទះសំណាក់យីហោហ្គ្រីន ផាក ស្ថិតក្នុងភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះ​ មុនី បុត្រ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម៤ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២​។ ជនសង្ស័យឈ្មោះ ជ័យ វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ​ មុ​ខរបរមន្ត្រីនគរបាល ពាក់ស័ក្តិបី និងមាន​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ “Chey Sothy” ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាអ្នកបង្កបានមកផ្ទះសំណាក់យីហោ ហ្រ្គីនថាត ដើម្បីរកស្រីដេក ដោយជិះម៉ូតូមួយគ្រឿងម៉ាក 7GX ពណ៌ស​ (មិនចាំស្លាកលេខ) ក្រោយមកជនរងគ្រោះ ក៏បានជិះម៉ូតូមួយគ្រឿង​ម៉ាក Suzuki Let’s ពណ៌ស មកដល់មុខផ្ទះសំណាក់ហ្រ្គីនផាតដែល និង ដោយមានអាការៈស្រវឹងដើរទ្រេតទ្រោតៗ ពេលនោះជនសង្ស័យបានដើរចេញពីផ្ទះសំណាក់ ហើយមានការទាស់ពាក្យសម្ដីគ្នាជាមួយជនរងគ្រោះ រហូតឈានទៅដល់វាយតប់គ្នាទៅវិញទៅមក ហើយធ្វើឲ្យជនសង្ស័យខឹងដកហូតខ្លីមិនស្គាល់ម៉ាកពីចង្កេះ វាយក្បាលទៅលើជនរងគ្រោះបែកក្បាលហូរឈាមដេរអស់បីថ្នេរ ។

បើតាមសម្តីជនរងគ្រោះវិញ បានឲ្យដឹងថា មុនពេលកើតហេតុ គឺបុរសជនដៃដល់ខាងលើ បានមកទាក់ទងសង្សារបស់ខ្លួន ដោយបបួលនាងទៅឡើងឋានសួគ៌(រួមភេទ) ជាមួយនឹងមិត្តភក្តិរបស់បុរសដៃដល់ម្នាក់ទៀត ដោយជិះរថយន្ត តែនាងប្រកែកមិនព្រមទៅជាមួយទេ ព្រោះតែនាងមានរូបខ្លួនជាសង្សារហើយ ​។ ហើយជនដៃដល់ក៏ធ្លាប់តាមស្រឡាញ់សង្សាគេយូរមកហើយ នឹងតែងតែបបួលនាងទៅដេកជាមួយរហូតតែនាងប្រកែក លុះដល់ម៉ោងកើតហេតុខាងលើ ជនដៃដល់និងបក្ខពួកម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៍ស មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះមកដើរសំដៅមករូបគេហើយបានដកកាំភ្លើងខ្លី វ៉ៃទៅលើជនរងគ្រោះ ២ទៅ៣ស្នាប់កាំភ្លើង បណ្ដាលឲ្យឈាមហូរស្រោចខ្លួន ភ្លាមៗជនបង្កររួមនិងបក្ខពួក រត់ឡើងរថយន្តបើកគេចទៅបាត់ ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបុរសម្នាក់នាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ដកិច្ចជួយអន្តរាគមន៍ដែរ តែពេលជនរងគ្រោះទៅប៉ុស្តិ៍ ហើយបែរជាសុំសមត្ថកិច្ចទៅពេទ្យមើលរបួសសិនព្រោះ រូបគេវិលមុខដោយសាតែឈាមហូរច្រើនពេក ចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង ។ ដោយឡែកចំពោះករណីខាងលើនេះដែរ ជនរងគ្រោះហាក់បីដូចជាមានការលាក់អាថ៌កំបាំងអ្វីមួយ មិនសហការជាមួយនឹងសមត្ថកិច្ចហើយមិនបានដាក់ពាក្យប្តឹងទេ ដោយជនរងគ្រោះសុំដោះស្រាយដោយខ្លួនឯងវិញ ។ ចំណែកលោក​ ណេង​ សាមឿន​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកអត្តសញ្ញាណ និងសាវតាជាតិផងដែរ ៕ស តារា

 


ចែករំលែក៖