ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីខ្មែរ សញ្ជាតិបារាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់៥២០ ជាន់ទី៥ សណ្ឋាគារ អាស៊ី

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មាការចុះត្រួតពិនិត្យទីតាំងសណ្ឋាគារ អាស៊ី ខណៈដែលមានស្រ្តីខ្មែរ សញ្ជាតិបារាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់៥២០ ជាន់ទី៥ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងផ្ទះ១៧០ ផ្លូវ១៣៦ កែងមន្នីវង្ស ភូមិ៤ ក្រុម៣០ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពឈ្មោះ ទី បូអានី ភេទស្រី អាយុ៧១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែន (passport )លេខ ១៣CE៥២៥១៧។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌនឹងប៉ុស្តិ៍ បានចុះមកដល់នឹងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ ជូនព្រះរាជអាជ្ញា នឹងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនឹងកម្លាំង ការិល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យ អន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសលវិច័យពិនិត្យសាកសពរួច ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជា ក់ថា សពជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង (អាចបណ្តាលមកពីជំងឺលើសឈាម)។

ក្រោយពិនិត្យរួច កម្លាំង បច្ចេកទេសបានប្រគល់សពទៅក្រុមគ្រួសារត្រូវជាប្តី យកទៅតម្កល់ទុកនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ស តារា


ចែករំលែក៖