កម្លាំងទាហានចិន បានបញ្ជាក់ថា ពិតជាបានដាក់ពង្រាយ រថក្រោះប្រភេទ Type-15 នៅតំបន់ខ្ពងរាបទីបេ ។ រថក្រោះខាងលើទើបតែដាក់ឲ្យដំណើរការ ក្នុងគោលដៅបង្កើនសម្ថភាព ធ្វើសង្គ្រាមនៅតាមតំបន់ភ្នំកាន់តែមានប្រសិទ្ធិភាព ។
តាមសារព័ត៌មាន SCMP បានដកស្រង ក្រុមអ្នកឯកទេសវិភាគយោធា បានបញ្ជាក់ថារថក្រោះធុនស្រាល Type-15 មានសម្ថភាពល្អជាងរថក្រោះ ដែលកម្លាំងទាហាន PLA កំពុងតែប្រើប្រាស់ ដោយរថក្រោះនេះធ្វើសកម្មភាពបានយ៉ាងល្អនៅតាមតំបន់ភ្នំ។
កម្លាំងទាហានចិន PLA បានផលិតដោយស្ងាត់ៗនៅប្រភេទរថក្រោះខាងលើ ក៏ដូចជាធ្វើការសាកល្បង រហូតដល់ពេលនេះទើបដាក់ឲ្យដំណើរការក្នុងជួរកងទ័ព ទើបប្រកាសឲ្យដឹងជាសាធារណ។
រថក្រោះ Type-15 បានបង្ហាញជាលើកតំបូងនៅក្នុងឆ្នាំ២០១៦ ពេលនោះបានធ្វើការសាកល្បងនៅតំបន់ភ្នំ ទីបេ។ រថក្រោះនេះមានកម្លាំង ១ពាន់សេស និងមានទម្ងាន់ស្រាលជាងរថក្រោះផ្សេងទៀតដែលកំពុងតែប្រើប្រាស់នៅក្នុងជួរកម្លាំងPLA ។
រថក្រោះនេះបានបំពាក់កាំភ្លើងធំ១០៥ មីលី្លម៉ែត្រ អាចបាញ់មីស៊ីលប្រឆាំងរថក្រោះផ្សេងទៀត។ ដោយសារតែរថក្រោះនេះមានទម្ងន់ស្រាល ទើប រថក្រោះ Type-15 មានសម្ថភាពចូលទៅកាន់តំបន់ភ្នំដែលរថក្រោះផ្សេងទៀតមិនអាចចូលទៅបាន ៕