បាតុកម្មទ្រង់ទ្រាយធំជាងគេបំផុតលើពិភពលោក និងវែងជាងគេបំផុតនៅលើ ពិភពលោក ដោយអ្នកចូលរួមគឺជាស្ត្រី បានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ដើម្បី ទាមទារ តម្លាភាពភេទ ។
ស្ត្រីឥណ្ឌាជាង៥លាននាក់ បាននាំគ្នាឈរជាជួរធ្វើជារបាំងបិទនៅតាមដងផ្លូវ សំខាន់ៗ ក្នុងនោះមាន ផ្លូវល្បឿនលឿន នៅក្នុងរដ្ឋ Kerala នាថ្ងៃដំបូង នៃឆ្នាំ ២០១៩ ។ សកម្មភាពខាងលើ គឺជាសារ ផ្ញើទៅកាន់រដ្ឋាភិបាល ពីការទាមទារសិទ្ធិ ស្មើភាពគ្នា រវាងបុរសនឹងស្ត្រី ។
ក្បួនបាតុកម្មខាងលើ មានឈ្មោះថា «ជញ្ជាំងស្ត្រី» បានទាក់ទាញការចូលរួម ពីស្ត្រីជាង ៥លាននាក់នៅគ្រប់ស្រទាប់ វណ្ណៈ។ ក្រុមស្ត្រីទាំងនោះបានឈររៀបជាជួរធ្វើជាជញ្ជាំង«មនុស្ស»មានប្រវែង ដល់ទៅ៦២០គីឡូម៉ែត្រ ។ សកម្មភាព ខាងលើរបស់ស្ត្រីឥណ្ឌាត្រូវបានចាត់ទុកថាជា បាតុកម្មទ្រង់ទ្រាយធំបំផុតនៅលើ ពិភពលោកមិនធ្លាប់មានពីមុនមកឡើយ ។
មូលហេតុនៃការធ្វើបាតុកម្មខាងលើ ដោយសារតែមានវិវាទជុំវិញការហាម ប្រាមស្ត្រី ចូលទៅក្នុងព្រះវិហារ Sabarimala ស្ថិតនៅតំបន់ Kerala ។ ស្ត្រីក្នុងវ័យ «គ្រប់ការ»ត្រូវបានហាមចូលក្នុងព្រះ វិហារ។ បើទោះបីតុលាការបានចេញដីការលុបចោលច្បាប់ហាមប្រាមខាងលើ កាលពីខែកញ្ញាឆ្នាំ២០១៨ក្តី ក៏នៅតែ មានការហាមប្រាមដដែល ហើយស្ត្រីដែល ចូលទៅបានរងការបៀតបៀន ។
មហាបាតុកម្មខាងលើ អូសបន្លាយរយៈ ពេល១៥នាទី ក្នុងនោះ អ្នកដែលចូល រួមបានសន្យា គាំទ្រដល់តម្លាភាពភេទ និងតស៊ូមតិដើម្បីទទួលបានសិទ្ធិស្មើភាពគ្នា បញ្ឈប់ការប្រកាន់ វណ្ណៈ ពូជសាសន៍ និងសាសនា៕ ម៉ែវ សាធី