ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាដឹកនាំកម្លាំងនគរបាលចុះបង្រ្កាបទីតាំងបើកល្បែងអនឡាញ នៅក្រុងប៉ោយប៉ែតនៅចំណុចបុរីGOOD LUCK ឃាត់ខ្លួនជនបរទេស៨នាក់ និងត្រួតពិនិត្យពួកគេគ្មានប័ណ្ណការងារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះទៅបង្រ្កាបទីតាំងបើកល្បែងអនឡាញ២កន្លែងក្នុងបុរីGOOD LUCK នៅព្រឹកថ្ងៃទី២ខែមករា ឆ្នាំ២០១៩ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខណៈនោះ កម្លាំង សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ និងជនជាតិឥណ្ឌូនេស៊ីប្រុសស្រី៨នាក់ និង ដកហូតសម្ភារមួយចំនួន បម្រើឲ្យការប្រព្រឹត្តល្បែង អនឡាញខុសច្បាប់ ។

សមត្ថកិច្ច បានឆែកឆេរត្រួតពិនិត្យជនបរទេសទាំង៨នាក់នោះគឺមានស្រ្តីជនជាតិថៃម្នាក់ធ្វើតេស្ថទឹកនោមឃើញមានការប្រើប្រាស់គ្រឿងញៀន និងត្រួតពិនិត្យ ពួកគេមាន លិខិត ឆ្លងដែន ប្រភេទការងារ ប៉ុន្តែគ្មានប័ណ្ណការងារ សមត្ថកិច្ចបាន ចាប់បញ្ជូន មក កាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកមកសាក សួរបន្ថែម និងចាត់ការតាមនីតិវិធី ច្បាប់ ។

ប្រតិបត្តិការបង្រ្កាបជនជាតិបរទេសបើកល្បែងអនឡាញខុសច្បាប់នៅចំណុចបុរីGOODLUCKក្រុងប៉ោយប៉ែតនោះផងដែរ ។ គ្រាដែលមាន សេចក្តីរាយ ការណ៍ឲ្យដឹងថានៅតំបន់ក្រុងប៉ោយប៉ែតមានជនបរទេសមកស្នាក់នៅជួលអគារបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធ័រណិតអនឡាញ និងបាន ជួល ទីតាំងអគារ ប្រើប្រាស់ជួញដូរគ្រឿងញៀននោះផងទៀត ។

ប្រតិបត្តិការបង្រ្កាបជនបរទេសមកស្នាក់នៅធ្វើការងារប្រកបមុខរបរ ខុសច្បាប់នៅក្រងប៉ោយប៉ែត ត្រូវគេមើលឃើញថាប្រើប្រាស់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើស ខុសច្បាប់ នោះផងដែរ ។

សូមបញ្ជាក់ថា កាលពីក្នុងកិច្ចប្រជុំរវាងនគរបាលយុត្តិធម៌ និងតុលាការ ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះលោក ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើង និង ដាក់ផែនការជម្រុញ ឲ្យ សមត្ថកិច្ច បង្ការទប់ស្កាត់ បង្រ្កាប គ្រឿងញៀន និងល្បែងស៊ីសង ខុសច្បាប់ ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក ក្រុងនានាក្នុងខេត្តបន្ទាយមានជ័យ ៕ សំ វិច្ឆិកា


ចែករំលែក៖