ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម ។

សម្តេចតេជោថ្លែងថា៖ «ខ្ញុំនិងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែលធ្វើអោយកម្ពុជាទទួលបាននូវសុខសន្តិភាព​ និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ច្បាស់ណាស់មាន​ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅ​ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា។

ខ្ញុំនិងភរិយា សូមប្រគេន​ពរ​ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅ​ទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ឋពរទាំង៥​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕


ចែករំលែក៖