ភ្នំពេញ៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋានៈឯកឧត្ដម បច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា ប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ករណីអំពើហិង្សានៅផ្លូវវេងស្រេង ។
សំណុំរឿងបាតុកម្មនៅផ្លូវវេងស្រេងកាលពីចុងឆ្នាំ២០១៣ តុលាការថ្នាក់ក្រោមកាត់ទោសឲ្យមេដឹកនាំសហជីពធំៗចំនួន៦រូប ជាប់ពន្ធនាគារម្នាក់ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៣៥លានរៀល។
លោករ៉ុង ឈុន បញ្ជាក់ថា មូលហេតុនៃការប្តឹងឧទ្ធរណ៍នេះ គឺ ដោយសារលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ។
បញ្ហានេះ ពុំទាន់អាចសុំការបញ្ជាក់ពីលោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ នៅថ្ងៃទី៩ ខែមករា នេះ ៕ ចេស្តា