ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូងខេត្តកណ្តាលបានបើកសវនាការជំ
នុំជម្រះសំណុំរឿង រំលោភសេពសន្ថវៈកូនស្រីបង្កើតអាយុ៨ឆ្នាំ និង រំលោភកូនស្រីអ្នកដទៃម្នាក់ទៀតអាយុ១៤ឆ្នាំ នៅស្រុកស្អាង ប្រកាសសាលក្រមនៅពេលខាងមុខ។
សវនាការនេះមានលោក ទី សំណាង ជាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល និងលោក សូ សុវិទ្យា ជាតំណាងអយ្យការ ។ ក្រោយបញ្ចប់សវនាការលោក ទី សំណាង ជាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃខាងមុខ មិនកំណត់ពេលវេលា។
ជនជាប់ចោទមាន ឈ្មោះ ផុន សុធា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ករណីរំលោភសេពសន្ថវៈនេះ កើតឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា នៅចំណុចផ្ទះឈ្មោះ ផុន សុធា ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ហើយជនល្មើសត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ។
លោកអធិការ សេង សុជាតិ បន្តថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះ ផុន សុធា បានរួមភេទជាមួយឈ្មោះ ម.ល.ណនិង ឈ្មោះ ស.ស.ន ជាច្រើនលើកមកហើយ ។ លុះនៅថ្ងៃទី២០ ខែសីហា វេលាម៉ោង២០៖០០នាទីឈ្មោះម.ល.ណ បានមកមើលទូរទស្សន៍ជាមួយឈ្មោះ ស.ស.ននៅផ្ទះរបស់ឈ្មោះផុន សុធាពេលនោះឈ្មោះផុន សុធាបានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម.ល.ណ រួចហើយឈ្មោះ ម.ល.ណ ទៅដេកផ្ទះខ្លួនវិញ។ ព្រឹកថ្ងៃទី២១ ខែសីហា ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាឈ្មោះផុន សុធា ធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះទាំងពីរនាក់។
ពេលទទួលបានព័ត៌មាននេះភ្លាម នគរបាលប៉ុស្ដិ៍ព្រែកអំបិលសហការណ៍ជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាងទៅដល់កន្លែងកើតហេតុនឹងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។
ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕ ឆ ដា