ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអឺរ៉ុប​ប្រឈមនឹងបញ្ហាជាច្រើន ដោយសារព្យុះព្រិលវាយប្រហារ

ចែករំលែក៖

តំបន់អឺរ៉ូបទាំងមូល គ្របដណ្តប់ដោយព្យុះព្រិល ស្ទើតែទាំងតំបន់អឺរ៉ុបទាំងមូល ដោយមានអ្នកស្លាប់​កើនឡើង ១៣នាក់ហើយ ភាគច្រើន បណ្តាលមកពីការបាក់ព្រិលសង្កត់ពីលើ ។

ព្យុះព្រិលនៅដើមឆ្នាំ​២០១៩នេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងនៅតាមតំបន់នានា ពិសេសគឺតំបន់ភ្នុំ Alps ​ត្រូវឡោមព័ទ្ធដោយព្រិលយ៉ាងក្រាស់មិនអាចធ្វើដំណើរចេញ ចូលទៅណាបានឡើយ។ ជើងហោះហើររាប់រយ ក៏ត្រូវបាន​លុបចោល​ផងដែរ ។

តាមតួលេខជាបឋម ភាគច្រើន​អ្នកស្លាប់​ គឺដោយសារតែ បាក់ព្រិល​ពីលើកំពូលភ្នុំ នៅតាមបណ្តាប្រទេសដូចជា ន័រវេយ ស្វិស អូទ្រិស អាល្លឺម៉ង រ៉ូម៉ានី ជាដើម​។​ កម្លាំងជួយសង្គ្រោះអូទ្រិសកាលពីថ្ងៃទី ៧ខែមករា​បានរកឃើញសាកសពមនុស្ស​២នាក់ ជាអ្នកជិះស្គី ។ចំនួនអ្នកស្លាប់នៅក្នុងតំបន់​ជិះស្គីកើនឡើងដល់​៥នាក់ ។

ជាមួយគ្នានោះក្រុមជួយសង្គ្រោះ ប្រទេសន័រវេយ បានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន៤នាក់​ កាលពីសប្តាហ៍កន្លងមក ត្រូវផ្អាកស្វែង រក កាលពីថ្ងៃទី​៨ ខែមករា​ ដោយសារតែ ព្រិលធ្លាក់ខ្លាំង មើលមិនបានឆ្ងាយ​។​ ដោយឡែកនៅក្នុងប្រទេស រ៉ូម៉ានីវី​ញកាលពីថ្ងៃទី ៨ខែមករា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពបុរសវ័យ​៦៧ឆ្នាំ ម្នាក់ នៅរម្មណីយដ្ឋា ក្នុងទីក្រុង​ Slatina ​ អ្នកស្លាប់នោះដោយសារតែអាកាសធាតុ ត្រជាក់ខ្លាំងពេក គឺ ក្រោម សូន្យ ដល់ទៅ -២៤អង្សាសេ ។ ជាមួយគ្នានោះនៅក្នុងប្រទេសអាល្លឺម៉ង ស្វិស ក៏បានប្រកាសថាមានអ្នកស្លាប់ ដោយសារតែព្យុះព្រិលផងដែរ ។

នៅអាកាសយានដ្ឋានអន្តរជាតិ​ Schiphol ​ក្នុងរដ្ឋធានី​ Amsterdam ​ប្រទេសហុល្លង បានលុបជើងហោះហើរ កាលពីថ្ងៃទី​៨ ខែមករា រាប់រយជើង ។ គ្រាន់តែក្រុមហ៊ុនអាកាសចរណ៍​ KLM ​របស់ហុល្លង បានលុបជើងហោះហើយដល់ទៅ​១៥៩ជើង ។

ព្រិលធ្លាក់មានកម្រាស់១,៥ម៉ែត្រ ហើយតំបន់ខ្លះមានកម្រាស់ដល់ទៅ​៣ម៉ែត្រ ដែលជាហេតុការណ៍មិនធ្លាប់កើតមានពីមុនមកឡើយ​ ។ សីតណ្ហភាព នៅក្នុងប្រទេសតំបន់អឺរ៉ូប ភាគច្រើន គឺស្ថិតនៅក្រោមសូន្យ អង្សាសេទាំងអស់ ។ តាមការព្យាករណ៍ នៅមានព្រិលធ្លាក់ជាបន្តប៉ុន្មានថ្ងៃខាងមុខ ៕ ម៉ែវ សាធី


ចែករំលែក៖