ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មកពិនិត្យជំងឺនៅមន្ទីពេទ្យវុិចតូរៀគ្រូពេទ្យបង្ខំឲ្យវះកាត់រួចទាលុយចំនួន២០០០ដុល្លារឲ្យលុយមិនគ្រប់ចាក់សោរមិនឲ្យចេញមកក្រៅ

ចែករំលែក៖

ភ្នំពេញ​៖​ នារី​ម្នាក់​មក​ពិនិត្យ​ជំងឺនៅមន្ទីពេទ្យវុិចតូរៀគ្រូពេទ្យប្រាប់ថាមានជំងឺគីសក្នុងដៃស្បូនទាបទាឲ្យអ្នកជំងឺវះកាត់ដោយមិនពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះបែរ​ជា​បង្ខំ​ឲ្យ​វះកាត់​បេី​មិន​វះកាត់​នោះទេអាចនិងស្លាប់ បាត់បង់ជីវិត។​
ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នាវេលា​​ម៉ោង​​៩យប់​ថ្ងៃ​ទី​១៣ខែ​មករា​ឆ្នាំ​២០១៩​ដែល​មាន​ទីតាំង​តាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ​ក្នុង​សង្កាត់​បឹងកក់​២ខណ្ឌទួលគោក​​។

បេី​តាម​​​សម្ដី​របស់​​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នារី​រងគ្រោះ​បាន​​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​នៅនិងមន្ទីពេទ្យកើតហេតុខាងលើដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ បន្ទាប់​ពី​បាន​ពិនិត្យ​រួច​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ថា​នារី​រងគ្រោះមានជំងឺគីសក្នុងដៃស្បូន ​​ត្រូវ​តែ​វះកាត់​ បេី​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​ដោយមិនបានពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះហើយ​​ នារី​រងគ្រោះ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ប្រាក់​ទេបាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លេី​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​​ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។ ក្រោយពីការវះកាត់រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​ក្រដាស​១សន្លឹក​​មិន​ដឹង​ថា​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេបាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​បាន​ធ្វើ​ការ​ផ្ដិត​មេដៃ​រហេីយចំ​ណែកឯ​ម្ដាយ​របស់​នារី​រងគ្រោះ​ក៏​មិន​បាន​មេីល​ក្រដាស​១សន្លឹក​នោះ​ទៀត​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់​ដោយ​អស់​ប្រាក់​ចំនួន​២០០០ដុល្លារ​ ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​តែ​ខាង​មន្ទីរ​ពេទ្យ​មិន​យល់​ព្រម​ឡើយ​បេី​គ្មាន​ប្រាក់​ឲ្យ​ថ្ងៃ​នេះ​ទេ​យប់​នេះ​នឹង​យក​ថ្លៃ​ចំនួន​៥០០ដុល្លារ​បន្តែមទៀត។ក្រោយមកខាង មន្ទីរ​ពេទ្យ​ក៏​ឲ្យ សន្តិសុខ​យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

បន្ទាប់មកជនរងគ្រោះបានទំនាក់ទំនងទៅខាងសមត្ថកិច្ចនិងអ្នកសារព័ត៌មានចុះមកដល់ថតនិងផ្តិតយករូបភាពទើបខាងមន្ទីពេទ្យបើកទ្វារឲ្យក្រុមគ្រួសារនិងជនរងគ្រោះមកក្រៅនិងមិនបានទាមទាលុយជំពាក់១៤០០ដុល្លារនោះទៀតទេ៕សុខាសែនជ័យ

  


ចែករំលែក៖