ភ្នំពេញ៖ នារីម្នាក់មកពិនិត្យជំងឺនៅមន្ទីពេទ្យវុិចតូរៀគ្រូពេទ្យប្រាប់ថាមានជំងឺគីសក្នុងដៃស្បូនទាបទាឲ្យអ្នកជំងឺវះកាត់ដោយមិនពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះបែរជាបង្ខំឲ្យវះកាត់បេីមិនវះកាត់នោះទេអាចនិងស្លាប់ បាត់បង់ជីវិត។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៩យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ដែលមានទីតាំងតាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។
បេីតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថានារីរងគ្រោះបានមកពិនិត្យជំងឺរោគស្ត្រីនៅនិងមន្ទីពេទ្យកើតហេតុខាងលើដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ បន្ទាប់ពីបានពិនិត្យរួចស្រាប់តែខាងមន្ទីរពេទ្យបានប្រាប់ថានារីរងគ្រោះមានជំងឺគីសក្នុងដៃស្បូន ត្រូវតែវះកាត់ បេីមិនវះកាត់ទេអាចនឹងស្លាប់ដោយមិនបានពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះហើយ នារីរងគ្រោះបាននិយាយថាខ្លួនគ្មានប្រាក់ទេបានសុំចេញទៅក្រៅវិញ តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលេីត្រូវតែធ្វើការវះកាត់ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។ ក្រោយពីការវះកាត់រួច ខាងមន្ទីរពេទ្យបានយកក្រដាស១សន្លឹកមិនដឹងថាជាសរសេរអ្វីខ្លះនោះទេបានឲ្យម្ដាយរបស់នារីរងគ្រោះបានធ្វើការផ្ដិតមេដៃរហេីយចំណែកឯម្ដាយរបស់នារីរងគ្រោះក៏មិនបានមេីលក្រដាស១សន្លឹកនោះទៀត។ លុះក្រោយធ្វើការវះកាត់រួចខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ដោយអស់ប្រាក់ចំនួន២០០០ដុល្លារ ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះគាត់មានប្រាក់តែ៦០០ដុល្លារទេសល់ប៉ុន្មានគាត់សុំរំលួសតែខាងមន្ទីរពេទ្យមិនយល់ព្រមឡើយបេីគ្មានប្រាក់ឲ្យថ្ងៃនេះទេយប់នេះនឹងយកថ្លៃចំនួន៥០០ដុល្លារបន្តែមទៀត។ក្រោយមកខាង មន្ទីរពេទ្យក៏ឲ្យ សន្តិសុខយកច្រវាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។
បន្ទាប់មកជនរងគ្រោះបានទំនាក់ទំនងទៅខាងសមត្ថកិច្ចនិងអ្នកសារព័ត៌មានចុះមកដល់ថតនិងផ្តិតយករូបភាពទើបខាងមន្ទីពេទ្យបើកទ្វារឲ្យក្រុមគ្រួសារនិងជនរងគ្រោះមកក្រៅនិងមិនបានទាមទាលុយជំពាក់១៤០០ដុល្លារនោះទៀតទេ៕សុខាសែនជ័យ