ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ICMA សម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំធ្វើលក្ខនិ្ដកៈ និងបទបញ្ជាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមស្មារតី នៃកិច្ចប្រជុំពិភាក្សាការងារ រវាងសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា(CMIU) ដឹកនាំដោយ លោក បណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធាន CMIU ជាមួយសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី (ICMI) ដំណាងដោយ លោកបណ្ឌិត Yasril Ananta Baharud dun ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ត្រូវបានធ្វេីឡេីងនៅស្នាក់ការកណ្តាល សមាគមសហភាព បញ្ញវន្តមុស្លីមកម្ពុជា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ១រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បានឯកភាពថា សម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ធ្វើលក្ខនិ្ដកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមសហភាពបញ្ញាវន្ដមុស្លិមអាស៊ីអាគ្នេយ៍នៅដើម ខែមីនា ឆ្នាំ២០១៩នេះ ។

លោក បណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធាន CMIU បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកគម្រោងសំខាន់ ដើម្បីពង្រឹងសកម្មភាព របស់សមាគម ប្រទេសសាម៉ី ការចែករំលែក បទពិសោធន៍ និងការកំណត់ កាលបរិច្ឆេទ ដើម្បីរៀបចំកិច្ចប្រជុំមួយ ដែលប្រ ទេស ជាសមាជិក បានសម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំបើកកិច្ចប្រជុំពិភាក្សា ស្តីអំពីការដាក់ចេញនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបញ្ញវន្តមុស្លីមអាស៊ីអាគ្នេ យ៍ ដែលហៅកាត់ថា ICMA។ អង្គប្រជុំនេះ ក៏បានឯកភាពថា នឹងរៀបចំកិច្ចប្រជុំ នៅដើមសប្តាហ៍ នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោកបន្ដថា៖ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៏អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ៕ សំរិត


ចែករំលែក៖