ព័ត៌មានទាន់ហេតុការណ៍៖

ចំពោះមុខសម្តេចតេជោ , ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជា៤ពាន់លានយ័ន

ចែករំលែក៖

ចិន៖ លោក ស៊ី ជីងពីង ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយឥតសំណងចំនួន៤ពាន់លានយ័ន ដល់កម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ ។

ក្នុងជំនួបនៅទីក្រុងប៉េកាំង ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែមករា លោក ស៊ី ជីងពីង បញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីកម្ពុជា និង ខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ២០២៣ ។ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជាផងដែរ ។

ជាការឆ្លើយតប សម្តេចតេជោ សម្តែងក្តីរីករាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន រយៈពេល៤ថ្ងៃ នេះ ៕ ចេស្តា


ចែករំលែក៖