រឿងរ៉ាវទាហានស្រី ស្រវឹងស្រា ទៅបៀតបៀនកេរ្តិ៍ខ្មាស់របស់ទាហានប្រុស ដែលកំពុងយាមល្បាត បានបង្ហោះ ពាសពេញបណ្តាញសង្គម ។ ជាភព្វសំណាង ទាហានប្រុសយាមល្បាតនោះ ស្រែកឲ្យគេជួយទាន់ពេល កុំអី នឹងត្រូវបាត់បង់ភាពបរិសុទ្ធ ជាមិនខាន់ ។
ហេតុការណ៍ខាងលើបានកើតឡើង ពេលទាហានស្រីស្រវឹងស្រាជោកជាំ បានទៅបៀតបៀនទាហានប្រុស ដែលកំពុងតែយាមល្បាត លូកលាន់ ឱប ថើប…។
ទាហានស្រីឈ្មោះ Corrie Alice Holmes អាយុ២៥ឆ្នាំ ស្ថិតនៅក្នុងកងពលដ៏ល្បីល្បាញ គ្រប់គ្រងដោយព្រះរាជ្យបុត្រ William និង Haryបានបង្កឲ្យមានភាពភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានទៅបៀតបៀនផ្លូវភែទ ទាហានប្រុសកំពុងយាមល្បាត នៅជិតវិមាន Windsor ក្រោយពេលនាងវិលត្រឡប់ទៅកាន់ កងពលវិញ ក្នុងស្ថានភាពស្រវឹកស្រាជោកជាំ។
ការប៉ុនប៉ងរំលោភទៅលើទាហានប្រុស កំពុងយាមល្បាតនោះ មិនបានសម្រេចឡើយដោយ ទាហានប្រុសនោះបានយំស្រែកឲ្យគេជួយ ។ ភ្លាមៗនោះ ទាហានផ្សេងទៀត ក៏មកជួយអន្តរាគមន៍ទាន់ពេលវេលា ចាប់អូសទាហានស្រីខាងលើចេញ កុំអីទាហានប្រុសវ័យក្មេងខាងលើ ត្រូវបាត់បង់ភាពបរិសុទ្ធ ។
នៅពេលព្រឹក ឡើង នាងCorrie Alice Holmes ត្រូវបាន ស្តីបន្តោសនៅមុខមន្ត្រី និងទាហានជាច្រើនផ្សេងទៀត ដោយព្រមានថា ប្រសិនបើ នៅតែបន្តមានសកម្មភាពខុសឆ្គងទៀតនោះ នឹងត្រូវបណ្តេញចេញពីជួរកងទ័ព។
ភ្លាមៗនោះទាហាន ផ្សេងទៀត ដែលមិនបញ្ជេញឈ្មោះ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយការដាក់ទោសស្រាលទៅលើ ទាហានស្រីខាងលើ ។ ប្រសិនបើជាទាហានប្រុស ទៅបៀតបៀនផ្លូវភេទលើទាហានស្រីនោះ នឹងត្រូវជាប់គុក ជាមិនខាន់ ។ ការដាក់ទោសមិនមានតម្លាភាព។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងទាហាននៅក្នុងប្រទេសអូស្ត្រាលី វិញ ភរិយាទាហាន ខឹងយ៉ាងខ្លាំង ពេលបញ្ជូនស្ត្រី រកស៊ីភ្លូវភេទ ទៅបម្រើទាហានដើម្បីកាត់ Stress។
ភរិយារបស់ទាហានជាច្រើន បង្ហាញការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ក្រោយពេល មេទ័ព Sally Williamson បានស្នើ ឲ្យបញ្ជូន ក្រុមស្ត្រីរកស៊ីភ្លូវភេទ ទៅបម្រើទាហាន ដើម្បីជួយកាត់បន្ថយភាពតានតឹង «Stress »នៅក្នុងជួរកងទ័ពអូស្ត្រាលី ។
នាង Jane Taylor ភរិយាមួយរូបក្នុងចំណោមភរិយាជាច្រើន ដែលមានស្វាមីទៅបម្រើទាហាន បានលើកឡើងថា ក្រោយពេលដែលនាងអាននូវសំណើ ខាងលើរបស់ មេបញ្ជាការកងទ័ព Sally Williamson ធ្វើឲ្យនាងខ្វល់ខ្វាយយ៉ាងខ្លាំង ដល់សុវត្ថិភាពរបស់ស្វាមីខ្លួន។ ក្រោយមានព័ត៌មានខាងលើ នាងបានទន្ទឹងមើលផ្លូវស្វាមីវិលត្រឡប់មកជួបជុំគ្រួសារ ឲ្យបានឆាប់បំផុត ។ នាងពិតជាមានអារម្មណ៍មិនល្អឡើយ ពេលនឹកគិតដល់ទិដ្ឋភាព របស់ស្វាមីដែលដេកជាមួយស្ត្រីរកស៊ីផ្លូវភេទ ។
ចំណែកមេទ័ព Sally Williamson បានលើកឡើងថា ការបញ្ជូនស្ត្រីរកស៊ីភ្លូវភេទ ទៅបម្រើទាហាន នឹងជួយឲ្យទាហានកាត់បន្ថយ ភាពតានតឹង កាត់បន្ថយការនឹករលឹកដល់ គូស្នេហ៍ ប្រពន្ធកូន… ទាំងនោះហើយ អាចជួយពង្រឹងស្មារតីកម្លាំងទាហានបានល្អ សម្រាប់ធ្វើសង្គ្រាម។
អ្នករកស៊ីភ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលី គឺជាការស្របច្បាប់ បើទោះបីរដ្ឋនីមួយៗ មានច្បាប់កំណត់ផ្សេងៗគ្នា ៕