ព័ត៌មានទាន់ហេតុការណ៍៖

«ផឹកចំស្រាកំណាច» គំរាមប្លន់យន្តហោះពេលកំពុងហោះហើរ ត្រូវជាប់ខ្នោះ

ចែករំលែក៖

បុរសម្នាក់បានធ្វើដំណើរ នៅលើយន្តហោះ ដោយស្រវឹងស្រាជោកជាំ រួចគំរាមប្លន់យន្តហោះ ត្រូវបានកម្លាំងសន្តិសុខ ចាប់ខ្លួន ។

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ Aeroflot របស់រុស្ស៊ីបានចុះចតជាបន្ទាន់ កាលពីថ្ងៃទី២២ ខែមករា ក្រោយពេលអ្នកដំណើរនៅលើយន្តហោះមួយគ្រឿង បានបង្ខំឲ្យយន្តហោះ បង្វែទិសដៅទៅកាន់អាហ្វហ្គានីស្ថាន។

សារព័ត៌មាន Daily mail បានផ្សាយថា អ្នកដំណើរស្រវឹងទាមទារប្លន់យន្តហោះលេខ SU1515 នោះត្រូវបានចាប់ខ្លួន ក្រោយពេលអាកាសយានិកបញ្ជាយន្តហោះចុះចតជាបន្ទាន់ ។ យន្តហោះខាងលើមានគោលដៅហោះហើរពីទីក្រុង Surgut ទៅកាន់ទីក្រុងមូស្កូ ។ យន្តហោះនេះមានអ្នកដំណើរ៦៩នាក់និងក្រុមពហុនិកា៧នាក់ បានចុះចត់នៅទីក្រុង Khanty Mansiysk។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកដំណើរខាងលើស្រវឹកស្រាដោយទាមទារសម្រុកចូលក្នុងបន្ទប់បើកបរ ហើយប្រកាសថាខ្លួនមានអាវុធ។ ប៉ុន្តែក្រុមសន្តិសុខរកមិនឃើញថាមានអាវុធគ្រោះថ្នាក់ណាមួយជាប់នឹងខ្លួននោះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះបានចុះចតក្រោយពេល ក្រុមអ្នកធ្វើការនៅលើយន្តហោះបានបញ្ចុះបញ្ជូលអ្នកបង្កការអ៊ុកឡុកថា យន្តហោះត្រូវ ចុះចាក់សាំង បន្ថែម។ បុរសអ្នកដំណើរខាងលើជាពលរដ្ឋ នៅក្នុងតំបន់Sugrutធ្លាប់ត្រូវកាត់ទោសពីបទបំផ្លាញទ្រព្យសម្បត្តិ សាធារណៈនិង ចាប់ខ្លួនជាច្រើនលើកមកហើយ ដោយសកម្មភាព អ៊ុកឡុកពេលស្រវឹកស្រា ។

ក្រោយចុះចត បុរសខាងលើត្រូវបានចាប់ខ្លួន ហើយប្រសិនបើត្រូវបានកាត់ទោសនោះ អាចនឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច១២ឆ្នាំ ៕


ចែករំលែក៖