ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកហ្វូងមនុស្សថ្មើរជើង រួចយកកាំបិតដេញកាប់មិនរើសមុខនៅប្រទេសអ៊ីតាលី

ចែករំលែក៖

បុរសម្នាក់បានបើករថយន្តរបស់គាត់បុកហ្វូងមនុស្សថ្មើរជើងនៅ Modena ប្រទេសអ៊ីតាលី រួចយកកាំបិតដេញកាប់ បណ្តាលឲ្យមនុស្សប្រាំបីនាក់រងរបួស ដែលក្នុងនោះបួននាក់រងរបួសធ្ងន់ធ្ងរ។នៅម៉ោងប្រហែល ៤:៣០ រសៀល ថ្ងៃទី ១៦ ខែឧសភា (ម៉ោងក្នុងស្រុក) គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅកណ្តាលទីក្រុង Modena ភាគខាងជើងប្រទេសអ៊ីតាលី។
រថយន្តដែលបើកបរក្នុងល្បឿនលឿន (ប៉ាន់ស្មានយ៉ាងហោចណាស់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង) ស្រាប់តែបង្កើនល្បឿន ហើយបុកទៅលើចិញ្ចើមផ្លូវ Via Emilia ដែលនៅជាប់នឹងវិហារដ៏ល្បីល្បាញរបស់ទីក្រុង។
ជនសង្ស័យត្រូវបានគេស្គាល់ថាជា Salim El Koudri (អាយុ ៣១ ឆ្នាំ) ជាពលរដ្ឋអ៊ីតាលីដើមកំណើតម៉ារ៉ុក កើតនៅ Bergamo (ជិត Milan) និងបច្ចុប្បន្នរស់នៅក្នុង Modena (ភាគខាងជើងប្រទេសអ៊ីតាលី)។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា គាត់បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច គ្មានការងារធ្វើ និងមិនមានប្រវត្តិឧក្រិដ្ឋកម្មពីមុនមកទេ។
យ៉ាងណាក៏ដោយ អភិបាលខេត្ត Modena លោក Fabrizia Triolo បានថ្លែងថា លោក El Koudri ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តក្នុងឆ្នាំ 2022 ដើម្បីព្យាបាលជំងឺវិកលចរិក។ ប៉ុន្តែក្រោយមកគាត់បាន “បាត់ខ្លួនដោយគ្មានដាន”។
យោងតាមសាក្សី និងអភិបាលក្រុង Modena លោក Massimo Mezzetti អ្នកបើកបរហាក់ដូចជាបានបើកបរដោយចេតនាទៅលើចិញ្ចើមផ្លូវ បុកកង់មួយគ្រឿង មុនពេលបុកចំហ្វូងអ្នកថ្មើរជើង៕ ដោយ៖ ធីរីណា

រូបថត​៖ NLD


ចែករំលែក៖