ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាតខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាបឃាតខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទបជួល ក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ុន ស្រីណាក់ ហៅ ឆេង ភេទស្រី អាយុ១៨ឆ្នាំរស់នៅភូមិ ព្រះអង្គធំ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អ្នកប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន) ។ ទី២ ឈ្មោះ យិន សុខតួ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន រស់នៅ ភូមិ ខ្នារ សង្កាតជ្រាវ ក្រុងសៀមរាប ចាត់ចែង និង ប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន) ។ ទី៣ ឈ្មោះ ស្រៀង គី អៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជាជាងកាត់ដេរ រស់នៅ ភូមិ តាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប រក្សាទុក ជួញដូរ និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន) ។ ទី៤ ឈ្មោះ ហ៊ឺម វ៉ាន់តុង អាយុ ១៦ឆ្នាំ រស់នៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរគ្មាន ចាត់ចែង និងប្រើប្រាស់ (មានសារធាតុ ញៀនក្នុងខ្លួន) ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូត ម្សៅ ហ្វេតំហ្វេតាមីន ប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់ស្មើនឹង ២៧,៧ក្រាម ទូស័ព្ទដៃ៧គ្រឿង ជញ្ចីងថ្លឹង១គ្រឿង សម្ភារវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ មួយចំនួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖