ព័ត៌មានទាន់ហេតុការណ៍៖

សច្ចាប្រណិធានមុខប្រាសាទអង្គរវត្ត របស់នាយទាហាន សកម្ម ជំនាន់ទី ១៩

ចែករំលែក៖

ខេត្តសៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) មេបញ្ជាការកងទ័ ពជើងគោក ពីមុខប្រាសាទ អង្គរវត្តខេត្តសៀមរាបប្រកាសជាថ្មីម្តងទៀតថា៖

សូមផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជា ពល រដ្ឋ ការពារទឹកដី ការពារជាតិរបស់យើង ស្មោះត្រង់ចំពោះជាតិ ខ្មែរយើង» ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតថ្លែងសង្កត់ធ្ងន់ថា«នេះគឺជាអ្វីដែលសំខាន់បំផុត សម្រាប់នាយទាហាន នាយទាហាន រង និងពល ទាហានទាំងអស់ នៃ(ខ.ភ.ម) គឺដាច់ខាតខ្មែរដើម្បីខ្មែរ ។ បងប្អូនត្រូវចាំពាក្យហ្នឹងឲ្យច្បាស់ ពេលប្អូនៗចេញទៅធ្វើការ មានទំនាក់ទំនងជា មួយប្រទេសជាច្រើន នៅតាមបណ្តាព្រំដែនក្តី នៅក្នុងប្រទេសក្តី នៅក្រសួងក្តី នៅអគ្គបញ្ជាការក្តី ធ្វើ ការងារអ្វីទាំងអស់គឺក្នុងឆន្ទៈ និងមនសិការជាខ្មែរដើម្បីផលប្រ យោជ ន៍ជាតិខ្មែរ ប្រយោជន៍កងទ័ពជាតិ» ។

ពិធីសច្ចាប្រណិធានរបស់និស្សិតនាយ ទាហានសកម្មជំនាន់ទី ១៩ នៅមុខប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ព ជើងគោករូបនេះ បញ្ជាក់ថា « ជាមោទនភាពរបស់ខ្ញុំ និងរបស់គណៈកម្មការជ្រើ សរើសនាយ ទាហានកាល ពី៤ឆ្នាំមុនដាក់ពាក្យប្រឡងក្លាយជាកងទ័ព ។ ប៉ុន្តែពេលនេះប្អូនៗ ក្លាយ ជានាយទាហានម្នាក់មានសមត្ថភាពចំណេះ ជំនាញយុទ្ធវិធី និងចេះខុសត្រូវក្នុងភាព ជាអ្នកដឹកនាំ ក្លាយខ្លួនជាយុវជនម្នាក់ ជានាយទាហានម្នាក់ ត្រៀម ខ្លួនដឹកនាំនៅក្នុង កងទ័ពនាពេលខាងមុខ» ។

ជាមួយគ្នានេះ សូមសាទរប្អូនៗ សម្រេចលទ្ធផលក្នុងរយៈពេលបួនឆ្នាំនិងអប អរគណៈគ្រប់គ្រង យោធាចារ្យ សាលានាយទាហានសកម្មទាំង អស់ចូលរួម បណ្ដុះបណ្ដាលនិស្សិតនាយទាហានជំនាន់ទី១៩ ទទួលជោគជ័យ ផ្ដល់ធនធាន មនុ ស្សដ៏សំខាន់ក្នុងការដឹកនាំក្នុងកងទ័ពជាបន្តទៀត ។ សូមបញ្ជាក់ថា: វគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី១៩ ធ្វើ សច្ចាប្រណិធានមាន ១០៣នាក់ នារី១៤នាក់ ។ វគ្គសិក្សានោះមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៥ នឹងបញ្ចប់នៅខែកុម្ភៈឆ្នាំ២ ០១៩ ។

អត្ថន័យពិធីសច្ចាប្រណិធាននាពេលនេះរួមមាន៖

ទី១៖ ទីនេះគឺជាទីសក្តិសិទ្ធិ ដែលបុព្វបុរសយើងកសាងឡើង

ទី២៖ ជានិមិត្តរូបនៃភាពជាញជ័យរបស់ជាតិខ្មែរដែលប្រាសាទ អង្គរវត្តកសាងក្នុងដំណាក់កាល ដែលខ្មែរជាអាណាចក្រដ៏ធំនៅអាស៊ី និងអត្ថន័យមួយទៀត បង្ហាញពីកងទ័ពជាឆ្អឹងខ្នងនៃអា ណាចក្រខ្មែរ នាសម័យការកសាង កងទ័ពគឺជាឆ្អឹងខ្នងក្នុងកិច្ច ការពារជាតិ និងជាការពង្រឹងសក្តានុពលរបស់អាណាចក្រខ្មែរ យើង ។ ដូច្នេះប្អូនៗត្រូវចងចាំអត្ថន័យ នៃការធ្វើសច្ចាប្រណិធាននៅទីនេះ ពេលដែលយើងចេញទៅធ្វើការ នៅតាមកងឯកភាពផ្សេងៗ ។ លោក ហ៊ុន ម៉ាណែត បន្តទៀតថាៈ យើងមានមោទនភាព ជាខ្មែ រ និងក្នុងនាមជានាយទាហាន (ខ.ភ.ម) ។ ដូនតាយើងកសាងប្រាសាទ អង្គរវត្តនិងជាអាណាចក្រ ។

ដូច្នេះសមត្ថភាព និងលទ្ធ ភាពរបស់បុព្វបុរសយើងជាកូនខ្មែរ ជាឈាមខ្មែរ ។ កូន ចៅជំនា ន់ក្រោយ ជាចៅៗបុព្វបុរសនៅទីនេះ យើងមានមោទនភាពជាតិ ខ្មែររបស់ជាតិយើង ។ ត្រូវចាំឲ្យច្បាស់ពាក្យនេះក្នុងនាមនាយទាហាន (ខ.ភ.ម)មោទ នភាពសម្រាប់ឯកសណ្ឋាន វិជ្ជាជីវៈជាកងទ័ព ត្រូវហ៊ានពុះពារការលំបាក មានភាពអំណត់អត់ធន់ បើគ្មានការពុះពារ អំណត់អត់ធន់ បុព្វបុរសរបស់មិនអាចកសាងអង្គរបានទេ ។

ការសិក្សា ៤ឆ្នាំនេះ ជាមូលដ្ឋានសម្រាប់យើងបន្តទៅមុខទៀត ។ សង្ឃឹមថារយៈ ពេល ៤ឆ្នាំ ៨ឆ្នាំឬក៏១៦ឆ្នាំទៀតប្អូនៗកាន់ តែចេះ ដឹង ចេះធ្វើ កាន់តែជោគជ័យ កាន់តែរឹងមាំ ជាអនាគត ជាតិរបស់យើង នាយទាហានសកម្មដើរតួនាទីសំខាន់ណាស់ ។

ដូច្នេះនាយទាហានទាំងអស់ត្រូវគោរពលក្ខន្តិកៈបទវិន័យផ្សេងៗ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ធ្វើជាគំរូគេមានការទទួ លខុសត្រូវ វិន័យ និងភាពស្មោះត្រង់ ។ សង្ឃឹមថា:​ការផ្តាំផ្ញើនេះ ប្អូនៗនឹងយក ជាប្រទីបសម្រាប់យើងបន្តទៅមុខទៀត ៕ សុខដុម


ចែករំលែក៖