ភ្នំពេញ ៖ ជនជាតិចិនចំនួន៦៩នាក់ ក្នុងនោះមានស្រី១៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការបណតេញជនជាតិចិនប្រុស-ស្រី ចំនួន៦៩នាក់ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ច នគរបាល ប្រទេសចិន រួមសហការជាមួយ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ក្រាបចាប់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជំរិតទារប្រាក់តាមបរព័ន្ធអុីនធឺណេត ។
ការបណ្តេញជនជាតិចនទាំង៦៩នាក់ខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង តាមជើងយន្តហោះសាធារណរដ្ឋប្រជាមានិតចិន ។
តាមប្រសាសសន៍ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង៦៩នាក់ ស្រីចំនួន១៨នាក់ ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា លើកនេះ បន្ទាប់ពី នគរបាលចិន រួមជាមួយ សមត្ថកិច្ចជំនាញ នាយកដ្ឋាន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩កន្លងមក នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយជាប់ពាក់ព័ន្ធទៅនឹងករណី ជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ។
លោកបន្តទៀតថា មកដល់ពេលនេះ ដោយសម្រេចពីក្រសួងមហាផ្ទៃ និងសមត្ថកិច្ចប្រទេសចិន បានបញ្ជូនខ្លួនជនជាតិចិនចំនួន៦៩នាក់ ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ តាមជើងយន្តហោះពិសេស របស់ប្រទេសចិន លេខMF8666 និង លេខMF-8676 នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ តាមច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ។
ក្នុងប្រតិបត្តិការបណ្តេញជនជាតិចិន ទាំង៦៩នាក់ ស្រី១៨នាក់ពេលនេះ ក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ជាមួយ នគរនាលមកពីប្រទេសចិន ហើយភាគីខាងប្រទេសចិន មកទទួលផ្ទាល់តែម្តង ដើម្បីនាំខ្លួនទៅបន្តនីតិវិធី តាមគោលការណ៍របស់សមត្ថកិច្ចប្រទេសចិន ៕តុង សីហា