ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែបើកទ្វារបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលអាមេរិកប្រឈមនឹងការបិទទ្វារជាថ្មី

ចែករំលែក៖

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​២៨ ខែមករា​បាន បង្ហាញពីការមន្ទិលសង្ស័យ ពីក្រុមតំណាងរាស្ត្រ​មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីសន្តិសុខ នៅតាមព្រំដែន ។ មិនព្រមព្រៀងគ្នា ដើម្បីសាងសង់ជញ្ជាំងព្រំដែន តាមការចង់បានរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ប្រសិនជាមិនឈានដល់កិច្ចព្រមព្រៀង នោះទេ រដ្ឋាភិបាលអាមេរិក អាចនឹងបន្តបិទទ្វារជាថ្មី ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ពលរដ្ឋអាមេរិក ក៏ដូចជា បុគ្គលិកអាមេរិក អាចបន្តធ្វើការដោយគ្មានប្រាក់ខែ ។

ការបិទទ្វាររដ្ឋាភិបាលរយៈពេល​៣៥ថ្ងៃកន្លងមក បានធ្វើឲ្យអាមេរិក ត្រូវខាតបង់ប្រាក់ ១១ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍មួយចេញផ្សាយដោយគណៈកម្មការគ្រប់គ្រងថវិកាជាតិ (CBO)របស់អាមេរិកកាលពីថ្ងៃចន្ទ ។

CBO បញ្ជាក់ថា ត្រីមាសទី៤ នៃឆ្នាំ២០១៨ GDP(ផលិតផលដុលក្នុងស្រុក) ធ្លាក់ចុះ៣ពាន់លានដុល្លារ ឬស្មើសូន្យ,២ភាគរយ និងអាចថយចុះបន្ថែមទៀតនៅត្រីមាសទី១ នៃឆ្នាំ២០១៩ ចំនួន៨ពាន់លានដុល្លារ ឬស្មើសូន្យកណ្តក់សញ្ញា២ភាគរយ ។

កាលពីថ្ងៃសុក្រ កន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយផ្តល់មូលនិធិរដ្ឋាភិបាលរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ អនុញ្ញាតឲ្យមានពេលវេលាបន្ថែមសម្រាប់សេតវិមាន និងគណបក្សសាធារណរដ្ឋពិភាក្សាលើបញ្ហាសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងបញ្ហាជាប់គាំងទៅលើថា តើភាគីណាមួយ ដែលជាដើមចម ធ្វើឲ្យរដ្ឋាភិបាលដោយផ្នែកខ្លះបានបិទទ្វារអស់៣៥ថ្ងៃ ហើយត្រូវទទួលការស្តីបន្ទោសនោះ ។

ទោះបីមានក្តីរំពឹងថា ថវិកាអស់ទាំងនោះអាចទទួលបានមកវិញ ក៏ពិតមែន ប៉ុន្តែ CBO បានប៉ាន់ប្រមាណថា ទឹកប្រាក់ប្រហែល៣ពាន់លានដុល្លារ នៃ GDP អាចនឹងបាត់បង់រហូត ។ ទាំងនោះ វាស្មើសូន្យកណ្តក់សញ្ញាសូន្យពីរភាគរយ នៃផែនការសរុបរបស់ GDPប្រចាំឆ្នាំ២០១៩ ។

CBO បញ្ជាក់ទៀតថា បិទទ្វាររដ្ឋាភិបាល៥សប្តាហ៍នេះ បានពន្យារពេលចំណាយប្រាក់១៨ពាន់លានដុល្លារ ៕


ចែករំលែក៖