ក្រុមជួយសង្គ្រោះប្រេស៊ីលបានខិតខំប្រជែងនឹងពេលវេលា ដើម្បី ស្វែងរកអ្នកដែលនៅរស់ ក្រោយការបាក់ទំនប់ ស្តុកទឹកកខ្វក់ នៅក្នុងរដ្ឋ Minas Gerais ។
គិតដល់ថ្ងៃទី២៩ ខែមករានេះ ក្រុមជួយសង្គ្រោះនៅក្នុងរដ្ឋខាងលើ រកឃើញសាកសពមនុស្ស ៦៥នាក់ ក្រោយការបាក់ទំនប់កាលពីថ្ងៃទី២៥ ខែមករា ស្ថិតនៅ តំបន់អណ្តូងរ៉ែ ក្នុងស្រុក Brumadinho ។ មន្ត្រីក្នុងរដ្ឋ Minas Gerais បានឲ្យដឹងថា មកទល់ពេលនេះ នៅមាន មនុស្ស ២៧៩ នាក់នៅបាត់ខ្លួន នៅឡើយ ហើយមិនមានសង្ឃឹមនៅរស់នោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យទីផ្សារភាគហ៊ុន របស់Vale ដែលជាអ្នកផលិត រ៉ែ Niken ធំបំផុតលើពិភពលោក ធ្លាក់ចុះរហូតដល់២១,៥ភាគរយ ។
លោក Raquel Dodge រដ្ឋអាជ្ញាប្រេស៊ីលបានឲ្យដឹងថា ក្រុមហ៊ុន Vale ត្រូវទទួលខុសត្រូវ ពីបទឧក្រិដ្ឋ ហើយប្រធានក្រុមហ៊ុនក៏នឹងត្រូវទទួលទោស ផងដែរ ។
ក្នុងចំណោមអ្នកស្លាប់ទាំង អស់មាន ១៩នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយរួចរាល់ រីឯជនដែលបាត់ខ្លួនគឺរួមមានទាំងប្រជាជន ដែលរស់នៅក្នុងតំបន់រងការបំផ្លិចបំផ្លាញ និងបុគ្គលិកនៃក្រុមហ៊ុនរ៉ែ វ៉ាល់ (Vale) ខណៈលទ្ធភាពនៃការស្វែងរកឃើញអ្នកដែលអាចនៅរស់រានមានជីវិតកាន់តែតិចទៅៗ។
កាលពីថ្ងៃអាទិត្យ ប្រតិបត្តិការជួយសង្រ្គោះត្រូវបានផ្អាកជាច្រើនម៉ោង បន្ទាប់ពីមានការប្រកាសអាសន្នថា ទំនប់មួយទៀត ដែលជាទំនប់ទឹកដែរនោះ អាចនឹងលេចធ្លាយ ឬក៏បាក់នៅទីតាំងរុករករ៉ែឈ្មោះថា ខ័ររ៉េហ្គោ ឌូ ហ្វៃចាវ (Corrego do Feijao) ដែលស្ថិតនៅក្បែរគ្នា៕