ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត PAJERO បើកបុកទ្រូងផ្លូវមុខអគ្គស្នងការនគរបាលជាតិ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក PAJERO មួយគ្រឿង ជ្រុលចង្កូតទៅបុកបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ទល់មុខអគ្គស្នងការនគរបាលជាតិ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ទល់មុខអគ្គស្នងការនគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានបុរសម្នាក់បានបើករថយន្តម៉ាក MITSUBISHI PAJERO មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2G-0192 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ទល់មុខអគ្គស្នងការនគរបាលជាតិ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយរបាំងថ្មខូចខាតតិចតួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្កខាងលើបានព្យាយាមចាកចេញពីកន្លែងកើតហេតុបាត់ ដោយរថយន្តទុកឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមក្រោយ ៕ភារ៉ា ដង្កោ


ចែករំលែក៖