ទាហានអ៊ីស្រាអែលបានបាញ់បាតុករប៉ាឡេស្ទីន នៅតំបន់ កាហ្សា ខាងកើត ជិតព្រំដែនជាប់អីស្រាអែល របួស២៥នាក់ ។ការប៉ះទង្គិចរវាងទាហានអ៊ីស្រាល នឹងក្រុមបាតុករប៉ាឡេស្ទីនបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី១ខែមករា ។
បាតុករខ្ទង់ពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល ចូលដល់សប្តាហ៍ទី៤៥ តាមទិសដៅពាក្យស្លោកថា «មហាបាតុកម្មរហូតដល់បានវិលត្រឡប់» ។ បាតុករបានទម្លុះទម្លាយរបាំងរាំងជល់របស់ទាហានអ៊ីស្រាអែល ។
បាតុករគ្រវីទង់ជាតិប៉ាឡេស្ទីន ស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល ដុតកង់ឡាន និងកាត់របួសបន្លាលួសនៅបន្ទាត់ព្រំដែន គប់ដុំថ្ម ទៅលើទាហានអ៊ីស្រាអែល ។ នេះបើតាមសាក្សីឃើញហេតុការផ្ទាល់ភ្នែក ។
ជាការឆ្លើយតប ទាហានអ៊ីស្រាអែលបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងបាញ់កាំភ្លើងទៅលើបាតុករដើម្បីកុំឲ្យមានការសម្រុកចូលមកក្នុងព្រំដែនអ៊ីស្រាអែល ។ បាតុករជាច្រើនសិបនាក់ថប់ដង្ហើមដោយសារស្រូបឧស្ម័នគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ។
គោលបំណងរបស់បាតុករ ដែលមានការចូលរួមពីក្រុម Hamas និង Islamic Jihad នៅខាងកើត Gaza នោះទាមទារឲ្យអ៊ីស្រាអែលបញ្ចប់ការបិទរបងនៅ Gaza Strip ។ អ៊ីស្រាអែលបានឃាំងរបងជាប់នៅព្រំដែននោះរយៈពេល១២ឆ្នាំកន្លងមកហើយ ៕