ខេត្តព្រះសីហនុ៖ ជនសង្សយ័ម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆក់លុយនៅកាស៊ីណូកាន់ដាវ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ។
យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា ជនសង្ស័យឈ្មោះជួន ផាន់នី ភេទប្រុស អាយុ២០ឆ្នាំ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងនូវប្រាក់ដុល្លារចំនួន២០.០០០$ (ពីរម៉ឺនដុល្លា)។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងកម្លាំង ការិយាលយ័បទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តសាកសួរតាមនីតិវិធី នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ