ប្រទេសថៃ៖ ពលករខ្មែរម្នាក់បំរើការងារនៅក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនពីបទធ្វើឆ្កែជាអាហារ ខុសច្បាប់ ខណៈដែលពលករខ្មែររូបនោះ បានយកឆ្កែមួយក្បាលបម្រុងធ្វើម្ហូប ។
ការចាប់ខ្លួនពលករខ្មែរមានឈ្មោះ បេះ ណូរី ភេទប្រុស អាយុ៥០ឆ្នាំ ធ្វើឡើងកាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្តឈុនបុរី ប្រទេសថៃ។
បើតាមសេចក្តីរាយការណ៍ពីប្រទេសថៃឲ្យដឹងថា សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរដែលសម្លាប់សត្វឆ្កែធ្វើអាហារ អនុវត្ត តាមបណ្តឹងរបស់ប្រជាជនថៃ ដែលបានខឹងសម្បារមកលើពលករខ្មែររូបនេះ សម្លាប់សត្វឆ្កែធ្វើជាម្ហូបអាហារ ដែលប្រជាជនថៃ ចាត់ទុកថា ជាអំពើស្អប់ខ្ពើម ។
ជុំវិញញបញ្ហានេះគេមិនដឹងថា ប្រទេសថៃមានច្បាប់ហាមឃាត់សម្លាប់សត្វឆ្កែធ្វើម្ហូបមានទោសបែបណានៅឡើយនោះទេ ៕ សំ វិច្ឆិកា