ព័ត៌មានទាន់ហេតុការណ៍៖

សន្តិភាពឧបទ្វីបកូរ៉េ កើតចេញពីវិស័យកីឡា

ចែករំលែក៖

ការចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង នាពេលកន្លងមក គឺជាការចាប់ផ្តើម​ ផ្សះផ្សាទំនាក់ទំនង រវាងកូរ៉េទាំងពីរ ដោយពេលនោះ លោក គីម ជុងអ៊ុន បានបញ្ជូនប្អូនស្រីទៅចូលរួម ជាមួយនឹង ប្រធានរដ្ឋសភា ។ តាំងពីពេលនោះមក ទំនាក់ទំនង កាន់តែប្រសើរនឹងគ្នាដោយមានជំនួបជាច្រើនលើ បន្ទាប់មក ​។

កូរ៉េខាងត្បូង បានជ្រើសរើសទីក្រុងសេអ៊ូល ធ្វើជាទីតាំងរៀបចំការប្រកួតកីឡាអូឡាំពិក រួមជាមួយកូរ៉េខាងជើង នៅឆ្នាំ​២០៣២ ។ ភាគីកូរ៉េខាងត្បូង បានផ្ញើ លិខិត ទៅកានគណៈកម្មការអូឡាំពិកអន្តរជាតិ​ IOC ​ជាផ្លូវការ​​ដើម្បីប្រជែង សុំសិទ្ធិធ្វើជាម្ចាស់ផ្ទះ ​។ ការបោះឆ្នោតជ្រើសរើសទីតាំងសម្រាប់កីឡាអូឡាំពិក នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង​ Lausanne ​ប្រទេសស្វិស។

ភាគីកូរ៉េខាងជើងវិញ នឹង ផ្តល់ព័ត៌មាន​ស្តីពីទីក្រុងដែលត្រូវរៀបចំការប្រកួតកីឡាអូឡាំពិក នៅចុងសប្តាហ៍នេះឬ ដើមសប្តាហ៍​ក្រោយ​។​ កូរ៉េខាងជើង អាចជ្រើសរើសទីក្រុង ព្យុងយ៉ាង សម្រាប់ ការប្រកួតកីឡា ។

ការសម្រេច​ធ្វើជាម្ចាស់ផ្ទះរួមគ្នា ក្រោយពេលដែលកូរ៉េទាំងពីរ សម្រេច រួមគ្នាចូលរួមនៅក្នុងការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ​២០២០ ។ ជាមួយគ្នានេះ គឺការផ្សា ទំនាក់ទំនងកូរ៉េទាំងពីរនៅតាមបណ្តោយព្រំដែន ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការអូឡាំពិក កូរ៉េខាងត្បូង បានសម្រេចជ្រើសរើសទីក្រុងសេអ៊ូល​សម្រាប់ការប្រកួតអូឡាំពិកជាជាង ទីក្រុង ប៊ូសាន ។ អភិបាលក្រុងសេអ៊ូលលោក​ Park Won Soon ​បានបង្ហាញពីក្តីសង្ឃឹមថា ការរួមគ្នា របស់កូរ៉េទាំងពីរ គឺជាឱកាស​ ជំរុញឲ្យផ្លាស់ប្តូរឧបទ្វីប​កូរ៉េ ។

ប្រសិនបើ អូឡាំពិក ទីក្រុងសេអ៊ូល​ ឆ្នាំ​១៩១៨៨ គឺជា​ កីឡាផ្សះផ្សា សង្គ្រាម​ និងកីឡាអូឡាំពិករដូវ​រងា​នៅទីក្រុង​ Pyeongchang ឆ្នាំ​២០១៨​ គឺជា​ការចាប់ផ្តើមនៃដំណើរការ ស្វែងរកសន្តិភាព ។ ដូច្នេះអូឡាំពិក នៅឆ្នាំ​២០៣២ ត្រូវបានគេចាត់ទុកថា​ជាពេលវេលាចុងក្រោយ ក្នុងការកសាងសន្តិភាព បញ្ចប់សង្គ្រាមដោយសន្ធិសញ្ញាសន្តិភាព ។

នៅពេលនេះដែរ​ មេដដឹកនាំ​កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាជាច្រើនលើក ហើយមេដឹកនាំទាំងពីរមានទំនាក់ទំនងយ៉ាងល្អប្រសើរបំផុត ។ លោកគីមជុងអ៊ុន ក៏បានទទួលនៅការអញ្ជើញ បំពេញទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់​ជំនួបជាមួយប្រធានាធិបតីត្រាំ នៅថ្ងៃទី​២៧និង២៨ខែកុម្ភៈខាងមុខ ៕


ចែករំលែក៖